១០ សន្លឹក​ពី​ពិធី​បុណ្យ​គោ​ឡើង​ក​​នៅ​ឥណ្ឌា​ភាគ​ខាង​ត្បូង ដ៏​កម្រ​ឃើញ ​

  • 2019-01-20 09:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំឡេងទូង​ស្គ និង ហ្វូង​មនុស្ស​លើក​ទឹកចិត្ត​ បុរស​ម្នាក់​លោត​ឡើង​លើ​ខ្នង​គោ​ឡើង​ក ប្រឹង​តោង​បូក​គោ ខណៈ​ដែល​សត្វ​គោ​ពេញ​កំលាំង​លោត​ផង​ជល់ផង។

​ប្រសិន​បើ​បុរស​នោះ​អាច​តោង​គោ​ឲ្យ​ជាប់​ក្នុង​រយៈពេល ១៥​វិនាទី ឬ ឲ្យ​វា​អូស​បាន​១៥​ម៉ែត្រ គេ​នឹង​មាន​ឱកាស​​ឈ្នះ​រង្វាន់​​ពី​អ្នកឧបត្ថម្ភ​ដូចជា​ឆ្នាំង​បាយ សំលៀកបំពាក់ កង់ ម៉ូតូ ឬ ជួនកាល​អាច​ជា​ឡាន​បើ​ម្ចាស់​ឧបត្ថម្ភ​​ដៃ​ទូលាយ។ ពិធី​បុណ្យ​នេះ​បើ​មើល​ជារួម​គឺ​ស្រដៀង​ទៅ​នឹង​ពិធី​បុណ្យ​គោ​តូរ៉ូ​នៅ​អេស្ប៉ាញ។

ពីធីបុណ្យ Jallikattu ឬ ពិធី​បុណ្យ​គោ​ឡើង​ក​គេ​តែង​ប្រារព្ធ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា ហើយ​និង​ផ្នែក​​ខ្លះ​ផ្សេង​ទៀត​នៅ រដ្ឋ​ទមិឡណាឌូ ជា​ទូទៅ​រយៈ​ពេល​៤​ថ្ងៃ​បន្ទាត់​ពី​កសិករ​ច្រូតកាត់ ឬ ប្រមូល​ផល​រួច។

ពិធី​បុណ្យ Jallikattu មាន​ឫសគល់​នៅ​ក្នុង​វប្បធម៌​ទមិឡនិង​ពិធី​សាសនា​ដែល​មាន​អាយុកាល​រាប់​សតវត្ស​នៅ​ប្រទេស​ឥណ្ឌា។

ទោះបី​ជា​យ៉ាងណា ព្រឹត្តិការណ៍​នេះ​តែង​នាំ​ឱ្យ​មាន​ការ​ស្លាប់​ទាំង​មនុស្ស និង សត្វគោ។​ ប៉ុន្តែ Jallikattu និង សត្វ​គោ​ ត្រូវ​បាន​​ប្រជាជន​ឥណ្ឌា​ជា​ទូទៅ​ចាត់ទុក​ថា​ជា​ព្រះ​នៅ​ក្នុង​ជំនឿ​សាសនា​របស់​ពួកគេ៕

ប្រភព៖ AP   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី