មិនអស់ចិត្ត រឿងថាមួយពិភពលោកមានតែ១ ឥឡូវខាងព្រលាន ផ្ញើលិខិតនេះ ទៅឯកឧត្ដម ខៀវ កាញារិទ្ធិ

  • 2019-01-24 05:21:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាស​យាន​ដ្ឋាន​អន្តជាតិ​ភ្នំពេញ បាន​ចេញ​សេចក្ដី​បំភ្លឺ​មួយ​ជូន​ទៅ​កាន់ ឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ក្រោយ​ពី​លោក​បាន​ធ្វើ​ការ​រិះ​គន់​ចំៗ​ទៅ​លើ​ប្រព័ន្ធ​គិត​លុយ​ថ្មី ដែល​បាន​ដំណើរ​ការ​នៅ​ព្រលាន​យន្តហោះ។

នៅ​ក្នុង​លិខិត​បកស្រាយ អំពី​ប្រព័ន្ធ​គិត​លុយ​យ៉ាង​ក្បោះក្បាយ ជូន​ទៅ​កាន់​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ដែល​បាន​ចុះ​​ហត្ថលេខា​ដោយ​នាយក​ប្រតិបត្តិ នៃអាកាស​យាន​ដ្ឋាន​អន្តជាតិ​ភ្នំពេញ ក៏​បាន​ភ្ជាប់​ជាមួយ​ការ​សុំ​អញ្ជើញ​ឯក​ឧត្ដម ខៀវ កញារិទ្ធ អញ្ជើញ​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​ភ្នំពេញ ដើម្បី​ទទួល​បាន​ការ​បកស្រាយ និង​ចែក​រំលែក​ព័ត៌មាន​អំពី​ប្រព័ន្ធ​នេះ​កាន់​តែ​ច្បាស់ ជូន​ទៅ​កាន់​ឯកឧត្ដម។

សូម​ជម្រាប​ជូន​ថា កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ ឯកឧត្ដម ខៀវ កញារិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​រិះ​គន់​ចំៗ ដោយ​បើក​ចំហ​នៅ​លើ​គណនី​ហ្វេស​ប៊ុក​របស់​លោក​ផ្ទាល់ អំពី​ប្រព័ន្ធ​គិត​លុយ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា។ ឯកឧត្ដម រដ្ឋមន្ត្រី ដែល​មាន​ប្រជាប្រិយភាព​លើ​ហ្វេស​ប៊ុក​បាន​សរសេរ​សំណេរ​មួយ ដោយ​និយាយ​ចំៗ​គ្មាន​ខ្លាច​ថា៖ «ភ្ញៀវ​កាន់​តែ​ច្រើន​ ប្រព័ន្ធ​បង់លុយ​ចត​រថយន្ត​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ​ កាន់​តែប្រឹង​ធ្វើ​អោយ​យឺត​ ។ ធម្មតា​គេ​បង់លុយ​នៅ​បញ្ជរ​ចេញ​ តែ​នេះ​អ្នក​បើក​ឡាន​ត្រូវ​ឈប់​ឡាន​នៅ​បញ្ជរ​ចេញ​ហើយ​រត់​ទៅ​បង់​លុយ​នៅ​កន្លែង​ផ្សេង​ ។ ដើរ​ម៉ា​ពិភពលោក​ ទើប​ឃើញ​ក្បាច់​នេះ​មួយ​ !» ​

ដើម្បីលម្អិតសូមមើលសេចក្ដីបំភ្លឺរបស់អាកាស​យាន​ដ្ឋាន​អន្តជាតិ​ភ្នំពេញ ដូចខាងក្រោម៖

អត្ថបទ៖ វឌ្ឍនៈ