ចិន​បញ្ជាក់​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ នឹង​ចាប់​ផ្ដើម​សាងសង់​នៅ​ខែ​មីនា ខាងមុខ​នេះ

  • 2019-01-26 03:11:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​មិន​មាន​អ្វី​ប្រហែល​ប្រួល​នោះ​ទេ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ នឹង​ចាប់​ផ្ដើម​សាងសង់​ នៅ​អំឡុង​ខែ​មីនា ឆ្នាំ២០១៩ ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ ឯកឧត្ដម Wang Wentian ឯក​អគ្គ​រដ្ឋ​ទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា ដែល​បាន​​លើក​ឡើង​ក្នុង​សន្និសីទ​បូក​សរុប​លទ្ធផល នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​មករា ឆ្នាំ​២០១៩ នៅ​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា។

ឯកឧត្ដម Wang Wentian ឯក​អគ្គ​រដ្ឋ​ទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា

ឯកឧត្ដម Wang Wentian បាន​លើក​ឡើង​ថា ផ្លូវ​ល្បឿន​លឿន​នេះ គឺ​មាន​ប្រវែង ១៩០​គីឡូ​ម៉ែត្រ ដែល​គ្រោង​នឹង​ចំណាយ​ពេល​សាងសង់​ចំនួន ៤ឆ្នាំ និង​ចំណាយ​ថវិកា​ប្រមាណ​ជាង ២ ០០០​លាន​ដុល្លារ​អាមេរិក។

សូម​បញ្ជាក់​ផង​ដែរ​ថា ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ​នេះ មាន​ប្រវែងសរុប១ ៩០គីឡូម៉ែត្រ ដែល​ត្រូវ​សាងសង់ ដោយ​ក្រុមហ៊ុន​ចិន ក្រោម​រូប​ភាព​វិនិ​យោគ​សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។

គម្រោង​ផ្លូវ ល្បឿន​លឿន​នេះ នឹង​ត្រូវ​ឆ្លង​កាត់​រាជធានី ខេត្ត​ចំនួន​៤ គឺ​រួមមាន រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល កំពង់​ស្ពី និង​ខេត្ត​ព្រះសីហនុ ក្នុង​នោះ​ គឺ​ឆ្លងកាត់ ៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង១១០ភូមិ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន កាល​ពី​ពេលថ្មីៗ​នេះ បាន​លើក​ឡើង​ថា ផ្លូវ​ល្បឿន​លឿន​នេះ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា ក្នុង​ការ​ជំរុញ កំណើន​សេដ្ឋកិច្ច ពិសេស​គឺ​ភ្ជាប់​រវាង​ប៉ូល​សេដ្ឋកិច្ច​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ៕

ប្រភព៖ AKP   អត្ថបទ៖ ចាន់ សុធីវង្ស

អត្ថបទពេញនិយម