ម៉ាកផលិតផលថែសម្រស់ថ្មីបំផុតពីអឺរ៉ុប នាំចូលមកលក់នៅកម្ពុជាដំបូងគេបង្អស់

  • 2019-01-30 03:41:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រុមហ៊ុន​នាំ​ចូល​ផលិតផល​ថែរក្សា​សម្រស់​ធំ​ក្នុង​ស្រុក​មួយ​ បាន​ប្រកាស​សម្ពោធ​ផលិតផល​ថ្មី​បំផុត​ពី​អឺរ៉ុប​ នាំ​ចូល​មក​លក់​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា។ ​ការ​សម្ពោធ​ដាក់​បង្ហាញ​នា​រាត្រី​ ថ្ងៃទី ​២៩ មករា ២០១៩ ​ផលិតផល​ថ្មី​​បំផុត​ថែរក្សា​ដង​ខ្លួន​​ពី​ចុង​សក់​ដល់​ចុង​ជើង​គឺ​ 18K Gold រួម​ទាំង​ផលិតផល​​ Selvert Thermal ​ របស់​ក្រុមហ៊ុន IDESCO ដែល​មាន​ដៃ​គូ​ចែក​​ចាយ​ប្រមាណ​ ៥០ប្រទេស​នៅ​ជុំវិញ​ពិភពលោក​។

លោក​ស្រី​ ជា កេសី អគ្គ​នាយិកា​ក្រុមហ៊ុន ​KS Global Trading ​​ក្រុមហ៊ុន​នាំ​ចូល​ផលិតផល​ថែរក្សា​សម្រស់​ និង​មជ្ឈមណ្ឌល​ Cosmo Care Beauty ​បាន​ថ្លែង​ថា​ ការ​នាំ​ចូល​​ម៉ាក​យីហោ​ផលិតផល​លំដាប់​​នេះ​ ​ដើម្បី​ភាព​ងាយ​ស្រួល​ស្ត្រី​គ្រប់​រូប​ដែល​ស្រឡាញ់​សម្រស់​ ​គឺ​​​ត្រូវ​ការ​ផលិតផល​មាន​គុណភាព​ល្អ​ផ្ដាច់​គេ ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ ​ជា​ពិសេស​អាច​ជៀសវាង​​ផលិតផល​មិន​សុទ្ធ​ដែល​លក់​លើ​អនឡាញ​ថែមទៀត​​​​ ព្រោះ​ថា​ផលិតផល​របស់​ក្រុមហ៊ុន​គ្មាន​មិនចែកចាយបន្ត​ឲ្យ​ហាងណា​ដែល​គ្មាន​ជំនាញ​ផ្នែក​សុខភាព​ និង​សម្រស់​នោះ​ឡើយ​។

លោកស្រី ជា កេសី

លោក​ស្រី​ បាន​​រំលឹក​ថា​ កាល​ពី​៥ ឆ្នាំ​​មុន​ ក្រុម​ហ៊ុន​បាន​នាំ​ចូល​ផលិតផល 24K Gold នៅកម្ពុជា​ដំបូង​គេ​ផងដែរ​ ដោយ​ទទួល​បាន​គាំ​ទ្រ​ និង​កោត​សរសើរ​ពី​អតិថិជន​ពី​មិន​ដាច់​ពី​មាត់​។

លោកស្រី Anna Guerro

លោក​ស្រី​ Anna Guerro អ្នក​បណ្ដុះ​បណ្ដាល​តំណាង​នាំចេញ​ផលិតផល​ Selvert Thermal ពី​ប្រទស​អេស្ប៉ាញ​របស់​ក្រុមហ៊ុន IDESCO បញ្ជាក់​ថា​ លោក​ស្រី​ចែក​រំលែក​ចំណេះ​ដឹង​ដែល​លោក​ស្រី​​ឆ្លងកាត់​ជាច្រើន​ឆ្នាំជាមួយ​ក្រុមហ៊ុន​ ដើម្បី​ស្ត្រី​កម្ពុជា​ទទួល​បាន​សុខភាព​​សម្រស់​ស្រស់​ស្អាត​ដោយ​​ភាព​ជឿជាក់​។

​​​​

​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត