សកម្មភាព​ក្រុម Muangthong​ ចែក​រំលែក​បទ​ពិសោធដល់ក្មេងកម្ពុជា​

  • 2019-02-08 12:23:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​របស់​លីគ​កំពូល​ថៃ​ Muangthong United បាន​​ធ្វើ​ពិធី​ចែក​រំលែក​បទ​ពិសោធ​ (Football Clinic)​​ថ្ងៃ​នេះ​តែ​ម្តង​ដល់​កុមារ​កម្ពុជា​​នៅ​លើ​ទី​លាន​ពហុកីឡដ្ឋាន​ជាតិ​ បន្ទាប់​ពី​មក​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ព្រឹក​មិញ។

តារា​បាល់ទាត់​ជម្រើស​ជាតិ​ថៃ​​ និង​សមាជិក​ក្រុម​ Muangthong United បាន​ចែក​រំលែក​បទ​ពិសោធ​ដល់​ក្មេង​ៗ​កម្ពុជា​ប្រមាណ​២០០​នាក់​​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​អារម្មណ៍​សប្បាយ​រីក​រាយ​​យ៉ាង​ខ្លាំង។ ការ​​ចែក​រំលែក​បទ​ពិសោធ​នេះ​​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ពេល​ក្រុម​ខ្លាំង​ថៃ​មួយ​នេះ​នឹង​ប្រកួត​មិត្តភាព​ជា​មួយ​ក្រុម​ Cambodia All Star​ នៅ​ថ្ងៃ​សៅរ៍​ ទី​៩​ ខែ​កុម្ភៈ​​ ល្ងាច​ស្អែក​នេះ​​​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ខាង​ក្រោម​ជា​សកម្មភាព​ចែក​រំលែក​បទ​ពិសោធ​

អត្ថបទ៖ ជាន ចាន់រ៉ា