ប្រុងប្រយ័ត្ន! វេជ្ជបណ្ឌិតថៃព្រមានស្ត្រីមានផ្ទៃពោះកុំឲ្យម៉ាស្សា ព្រោះហេតុផលមួយ
- 2019-02-10 01:35:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុងប្រយ័ត្ន! វេជ្ជបណ្ឌិតថៃព្រមានស្ត្រីមានផ្ទៃពោះកុំឲ្យម៉ាស្សា ព្រោះហេតុផលមួយ
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាលសាធារណៈប្រទេសថៃបានព្រមានអំពីហានិភ័យ នៅពេលដែលស្រ្តីមានផ្ទៃពោះម្នាក់បានរលូតកូន និង ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់បន្ទាប់ពីនាងម៉ាស្សាជើងនៅក្នុងខេត្ដឈៀងម៉ៃ។ នេះបើតាម Asia One ទើបបានចុះផ្សាយ។
វេជ្ជបណ្ឌិត ខ្វាន់ឆៃ វិសិដ្ឋានុន អ្នកនាំពាក្យនៃនាយកដ្ឋានឱសថបុរាណ និង ឱសថ របស់ប្រទេសថៃបាននិយាយកាលពីថ្ងៃពុធថា ស្រ្តីមានផ្ទៃពោះតិចជាង៣ខែ ឬ លើសពី៦ខែមិនឲ្យទទួលការម៉ាស្សាឡើយព្រោះវាងាយនឹងឲ្យរលូតកូន។
នាង វីរ៉ាវ៉ាន់ ខេតខេស៊ី អាយុ២៥ឆ្នាំ បើទោះជាបានទទួលការសង្រ្គោះទាន់ពេលពីសំណាក់ក្រុមគ្រូពេទ្យបន្ទាប់ពីរលូតកូនក្តី ប៉ុន្តែនាងនៅតែស្ថិតក្នុងស្ថានភាពសន្លប់ធំមិនទាន់ដឹងខ្លួននៅឡើយ។ វីរ៉ាវ៉ាន់ បានម៉ាស្សាជើងនៅថ្ងៃទី ១១ ខែមករាក្នុងខេត្តឈៀងម៉ៃ មុនពេលដែល អ្នកម៉ាស្សាបានព្យាយាមជួយសង្គ្រោះនាង និង បញ្ជូននាងទៅមន្ទីរពេទ្យ។ ប្រភពខាងលើបន្ត។
វេជ្ជបណ្ឌិតបានរកឃើញថានាងបានរលូតកូន ហើយក្រុមគ្រូពេទ្យបានវះកាត់យកទារកដែលស្លាប់ចេញ។ ប៉ុន្តែអ្នកជំងឺបានសន្លប់តាំងពីពេលនោះមក៕