ឈិន ឈឿន​ ​ប្រាប់​ថា ស៊ុត​ចូល​ Muangthong ជាបំណងរបស់ខ្លួន

  • 2019-02-10 02:44:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​អាវ​លេខ​១៧​ ឈិន ឈឿន ស៊ុត​បាន​១​គ្រាប់​​ក្នុង​ជំនួប​ដែល​ Cambodia All Star ឈ្នះ​ក្រុម​របស់​លីគ​ថៃ​​ Muangthong United ​ដោយ​លទ្ធផល​ ២-១ កាល​ពី​យប់​មិញ​នៅ​ពហុកីឡដ្ឋាន​ជាតិ​រាជ​ធានី​ភ្នំពេញ។

ឈិន ឈឿន ជួរមុខ​ខាង​ឆ្វេងទី​២

ឈិន ឈឿន​​ ប្រាប់​ BTV ក្រោយ​ការ​ប្រកួត​ថា​ ការ​លេង​ទល់​ជា​មួយ​ក្រុម​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ដូច​ Muangthong United គឺ​ជា​អ្វី​ដែល​រូប​គេ​ចង់​​បំផុត​ ហើយ​រឹត​តែ​ពិសេស​ទៀត​នោះ​គឺ​ស៊ុត​ចូល​ទី​របស់​ក្រុម​ថៃ​មួយ​នេះ​ជា​បំណង​ប្រាថ្នា​របស់​ខ្លួន​ដែល​ចង់​ធ្វើ។

សមាជិក​មក​ពី​ក្លឹប​ក្រសួង​ការពារ​ជាតិ​រូប​នេះ​បាន​បន្ថែម​ថា​ ការ​ប្រកួត​ជា​មួយ​ក្រុម​ខ្លាំង​ៗ​គឺ​ជា​អ្វី​ដែល​ក្រុម​កីឡាករ​កម្ពុជា​ចង់​លេង​ ហើយ​បង្ហាញ​ថា​ កីឡាករ​កម្ពុជា​​ពិត​ជា​​មាន​សមត្ថភាព​លេង​ជា​មួយ​ក្រុម​ខ្លាំង​ៗ។

ឈិន ឈឿន​ ជា​អ្នក​រក​គ្រាប់​បាល់​ទី​២​​ឲ្យ​ក្រុម​ Cambodia All Star បន្ទាប់​ពី​កីឡាករ​បរទេស​ Privat តែត​ចូល​គ្រាប់​បាល់​ទី​១​ដែល​ទាំង​ពីរ​គ្រាប់​កើត​​ឡើង​នៅ​វគ្គ​ទី​១​ ខណៈ​វគ្គ​ទី​២​​ក្រុម​របស់​ថៃ​ ​ Muangthong ស៊ុត​បាន​១​គ្រាប់​វិញ៕

ក្រុម Cam-All Star លើក​ពាន​មិត្តភាព

អត្ថបទ៖ ជាន ចាន់រ៉ា