Cavani ​របួស​យប់មិញ ​អាច​មិន​បាន​លេង​ទល់ Man Utd ​នៅ Champions League ​

  • 2019-02-10 03:46:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Edinson Cavani ​បាន​រង​របួស​កំភ្លៅ​ត្រូវ​ប្ដូរ​ចេញ ​អំឡុង​ពេល​ក្រុម PSG ​បាន​យក​ឈ្នះ​លើ​ក្រុម​ Bordeaux ​១-០ ​ក្នុង​លីគ​កំពូល​បារាំង​នៅ​យប់មិញ​នេះ។

Cavani ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​ក្រុម PSG ​នៅ​យប់មិញ​នេះ។ ប៉ុន្តែ​រូបគេ​បាន​រង​របួស ​មិន​អាច​លេង​ទល់​ចប់​ការ​ប្រកួត​បាន​នោះ​ទេ។ របួស​ខ្សែ​ប្រយុទ្ធ​កណ្ដាល​រូប​នេះ ​កំពុង​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​នៅ​បារាំង ​ពិបាក​ចិត្ត​ជា​ខ្លាំង ត្បិត​អី​ពួកគេ​នឹង​ត្រូវ​លេង​ទល់​ក្រុម Man Utd ​នៅ​ថ្ងៃ​ទី​១២​ខាង​មុខ​នេះ​ហើយ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។

ក្រុម​របស់​លោក Thomas Tuchel ​បាន​បាត់​បង់​ខ្សែ​ប្រយុទ្ធ Neymar ​ម្នាក់​ទៅ​ហើយ​ពេល​ប៉ះ Man Utd ​នេះ ​ហើយ​ប្រសិន​បើ​អវត្តមាន Cavani ​ទៀត ​នោះ​ក្រុម PSG ​អាច​នឹង​ជួប​ផល​វិបាក​ច្រើន ព្រោះ​លេង​នៅ​ទឹក​ដី Old Trafford ​ផង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ