ចង់បានរាងស្អាតលំដាប់ឆ្នាំ ២០១៩ មកដឹងពីអត្ថប្រយោជន៍របស់ប្រូតេអ៊ីន

  • 2019-02-12 04:50:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​អឺរ៉ុប បើ​អ្នក​និយាយ​​ថា​ខ្លួន​ចង់​ស្រក​ទម្ងន់​ នោះ​មិត្ត​របស់​អ្នក​នឹង​ណែនាំ​​ឲ្យ​ញ៉ាំ​ជាតិ​ប្រូតេអ៊ីន ព្រោះ​​រួម​ចំណែក​ក្នុង​ការ​បញ្ចេញ​ជាតិ​ស្ករ​តិច ​​ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​​សម្ពាធ​ឈាម កាត់​ខ្លាញ់​ក្បាល​ពោះ ដោយ​ជំនួស​មក​វិញ​នូវ​ការ​ពង្រឹង​សាច់​ដុំ។

វា​ក៏​ជា​​ប្រភព​ថាមពល ដែល​ផ្ដល់​កម្លាំង ជួយ​រំលាយ​អាហារ និង​កាត់​បន្ថយ​ការ​ឃ្លាន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ មាន​ន័យ​ថា នៅ​ពេល​ដែល​រាងកាយ​​អ្នក​មាន​កម្លាំង ការ​​ស្រក​ឃ្លាន​របស់​អ្នក​ក៏​ថយ​ចុះ​ទៅ​តាម​នោះ​ដែរ។ បើ​អ្នក​មាន​បញ្ហា​​ញៀន​នឹង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ដូចជា នំ​ខេក ឬ​សូកូឡា អ្នក​គួរ​ព្យាយាម​បន្ថែម​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ទៀត​ ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ខ្លួន។

សម្រាប់​​អ្នក​ធ្វើ​កាយ​វប្បកម្ម អ្នក​អាច​នឹង​​ស្រក​ទាំង​ជាតិ​ខ្លាញ់ និង​សាច់​ដុំ នៅ​ពេល​ដែល​អ្នក​ហាត់​ប្រាណ។ ហេតុ​នេះ​ហើយ​ ទើប​មាន​ការ​ណែនាំ​ថា បើ​ចង់​ការពារ​សាច់​ដុំ​កុំ​ឲ្យ​ស្រក អ្នក​ត្រូវ​បន្ថែម​ជា​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន​ដើម្បី​ជួយ​ការពារ និង​បង្កើន​សាច់ដុំ​​ឲ្យ​ឡើង​មាំ​ល្អ។

ញ៉ាំ​ប្រូតេអ៊ីន​ច្រើន​ល្អ​អត់?

អាហារ​ណា​ក៏​មាន​ផល​ល្អ និង​ផល​អាក្រក់​ដែរ​ ពិសេស​ពេល​ញ៉ាំ​ច្រើន។ ទោះ​ប្រូតេអ៊ីន​ល្អ និង​ជួយ​សម្រក​ខ្លាញ់​បាន​ច្រើន​យ៉ាង​ណា​ក្ដី អ្នក​ក៏​មិន​គួរ​ញ៉ាំ​វា​ច្រើន​ពេក​ដែរ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់ ធ្វើ​ឲ្យ​ជាតិ​អាហារូបត្ថម្ភ​ក្នុង​ខ្លួន​អ្នក​មាន​ការ​ថយ​ចុះ និង​​បង្ក​ឲ្យ​មាន​បញ្ហា​ក្រលៀន​ជា​ដើម។

ដូច្នេះ​អ្នក​គួរ​ពិភាក្សា​ជា​មួយ​អ្នក​ជំនាញ​មុន​ទទួល​យក​ការ​បន្ថែម​ជាតិ​ប្រូតេអ៊ីន ឬ​យក​ល្អ​ញ៉ាំ​តែ​អាហារ​​ធម្មជាតិ​សម្បូរ​ដោយ​ជាតិ​ប្រូតេអ៊ីន​​ដូចជា ស៊ុត សណ្ដែក ទឹកដោះគោ ឈីស សាច់ទ្រូងមាន់ យ៉ាអ៊ួរ និង​គ្រឿង​សមុទ្រ​ជា​ដើម៕

អត្ថបទ៖ សុខណា