កុំភ្លេច!​ ថ្ងៃ​អាទិត្យ​នេះ​ព្រឹត្តិការណ៍​ AFF U-22 នៅកម្ពុជាចាប់ផ្តើមហើយ​

  • 2019-02-15 03:07:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ​ប្រចាំ​តំបន់​អាស៊ាន​ឆ្នាំ​២០១៩​គឺ​ AFF U-22 Youth Championship នៅ​លើ​ទឹក​ដី​កម្ពុជា​​នឹង​ចាប់​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្ងៃ​អាទិត្យ​ ទី​១៧​ ខែ​កុម្ភៈ​ នេះ​ហើយ​ដែល​មាន​​៨​ប្រទេស​ចូល​រួម​ ខណៈ​៣​ប្រទេស​បាន​ដក​ខ្លួន។

ក្រុម​យុវជន​កម្ពុជាអាយុ​​២៣​ឆ្នាំ​កាល​ពី​ឆ្នាំ២០១៧

ក្រុម​ទាំង​៨​ត្រូវ​បាន​ចែក​ជា​២​ពូល​គឺ​ពូល​ A មាន​ក្រុម​ខ្លាំង​ ថៃ​ ហ្វីលីពីន ​ទីម័រខាងកើត​ និង​វៀតណាម​ ខណៈ​ពូល​B មាន​ម្ចាស់​ផ្ទះ​កម្ពុជា​ មីយ៉ាន់ម៉ា​ ម៉ាឡេស៊ី​ និង​ឥណ្ឌូណេស៊ី​។ ចំពោះ​៣​ក្រុម​ផ្សេង​ទៀត​ដែល​មាន​សិង្ហបុរី​ នៅ​ពូល​ A ហើយ​​ឡាវ និង​ប៊្រុយណេ​នៅ​ពូលB​ បាន​ដក​ខ្លួន​ចេញ​ពី​ព្រឹត្តិការណ៍​នេះ​ដោយ​សារ​កម្មវិធី​ប្រកួត​កៀក​នឹង​ការ​ប្រកួត​ពាន​រង្វាន់​ AFC U-23 Youth Championship។

ក្រុម​យុវជន​ជម្រើស​ជាតិ​ចំនួន​៧​ត្រូវ​បាន​​ដឹង​ថា នឹង​មក​​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ​នេះ​ ប៉ុន្តែ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​វៀតណាម​នៅ​មិន​ទាន់​​ដឹង​ច្បាស់​ពី​ពេល​វេលា​មក​​ឡើយ។

ពេល​វេលា​មក​ដល់​កម្ពុជា​ ឥណ្ឌូណេស៊ី ថ្ងៃ​ទី​១៥​ កុម្ភៈ​ ម៉ោង​ ៥:៣០នាទី​ល្ងាច​ ម៉ាឡេស៊ី​ ថ្ងៃ​ទី​១៥​ ម៉ោង​ ៩:៥០​នាទី​ ព្រឹក​ មីយ៉ាន់ម៉ា​ ថ្ងៃ​ទី​១៥​ ម៉ោង​ ៨:៤៥នាទី​យប់​ ហ្វីលីពីន​ ថ្ងៃ​ទី​១៥ ម៉ោង​ ៥:៣០​នាទី​ល្ងាច​ ថៃ​ ថ្ងៃ​ទី​១៥​ ម៉ោង​ ៣​រសៀល​ ទីម័រខាងកើត​ ថ្ងៃ​ទី​១៥​ ម៉ោង​៧​ព្រឹក​ វៀតណាម​ នៅ​មិន​ទាន់​ផ្តល់​ដំណឹង​

ពូល​ A ថៃ​ ហ្វីលីពីន​ ទីម័រខាងកើត​ វៀតណាម​

ពូល​ B កម្ពុជា​ មីយ៉ាន់ម៉ា​ ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី

កម្មវិធី​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​​ A វៀតណាម vsហ្វីលីពីន ថ្ងៃ​ទី​១៧ កុម្ភៈ​ ម៉ោង​៣:៣០​នាទី​រសៀល​ ថៃ​ vsទីម័រខាងកើត​ ថ្ងៃ​ទី​១៧​ កុម្ភៈ​ ម៉ោង​៦:៣០​នាទី​ល្ងាច​ ហ្វីលីពីន​ vsថៃ​ ថ្ងៃ​ទី​១៩​ កុម្ភៈ​ ម៉ោង​៣:៣០​នាទី​រសៀល​ ទីម័រខាងកើត​ vsវៀតណាម​ ថ្ងៃ​ទី​១៩​ ម៉ោង​៦:៣០​នាទី​ល្ងាច វៀតណាម​ vsថៃ​ ថ្ងៃ​ទី​២១​ កុម្ភៈ​ ម៉ោង​ ៣:៣០​នាទី​រសៀល​ ទីម័រខាងកើត​ vs ហ្វីលីពីន​ ថ្ងៃ​ទី​២១​ កុម្ភៈ​ ម៉ោង​៦:៣០​នាទី​ល្ងាច​

កម្មវិធី​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​​ B មីយ៉ាន់ម៉ា​ vsឥណ្ឌូណេស៊ី​ ថ្ងៃ​ទី​១៨​ កុម្ភៈ​ ម៉ោង​៣:៣០​នាទី​រសៀល​ ម៉ាឡេស៊ី​​ vsកម្ពុជា​​ ថ្ងៃ​ទី​១៨​​ កុម្ភៈ​ ម៉ោង​៦:៣០​នាទី​ល្ងាច​ ឥណ្ឌូណេស៊ី​​ vsម៉ាឡេស៊ី​ ថ្ងៃ​ទី​២០​​ កុម្ភៈ​ ម៉ោង​៣:៣០​នាទី​រសៀល​ កម្ពុជា​​ vsមីយ៉ាន់ម៉ា​ ថ្ងៃ​ទី​២០​ ម៉ោង​៦:៣០​នាទី​ល្ងាច ម៉ាឡេស៊ី​​ vsមីយ៉ាន់ម៉ា​ ថ្ងៃ​ទី​២២​ កុម្ភៈ​ ម៉ោង​ ៣:៣០​នាទី​រសៀល​ ​ឥណ្ឌូណេស៊ី​ vs កម្ពុជា​​ ថ្ងៃ​ទី​២២​ កុម្ភៈ​ ម៉ោង​៦:៣០​នាទី​ល្ងាច​

បញ្ជី​ឈ្មោះ​ U22 កម្ពុជា

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី