អាថ៌កំបាំង២០០​ឆ្នាំលើ​សត្វ​មួយ​ប្រ​ភេទនៅ​អូស្រ្តាលី​ត្រូវ​បាន​បង្ហាញ

  • 2019-02-15 03:02:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាថ៌​កំបាំងពីរ​សតវត្សរ៍លើ​សត្វ​មួយ​ប្រ​ភេទ​នៅ​ប្រ​ទេស​អូស្រ្តាលីត្រូវ​បាន​បង្ហាញ​ដោយ​អ្នកស្រាវ​​ជ្រាវ​សាកល​វិទ្យាល័យ​មួយ​របស់​ប្រ​ទេសនេះ។

កន្លង​មក​សត្វ​ cassowary  ដែល​មាន​ដុះ​កុយ​ឬស្នែង​នៅ​លើ​ក្បាល​នោះ​ត្រូវ​បាន​អ្នក​វិទ្យាសាស្រ្ត​​ឲ្យ​សេចក្តី​សន្និដ្ឋាន​ផ្សេងៗគ្នា។ ប្រមាណជា​២០០​ឆ្នាំ​មក​នេះ​អ្នក​ខ្លះ​ថា​កុ​យ​ឬ​ស្នែង​នេះ​​ប្រើ​សម្រាប់​ការ​ពារ​ខ្លួន​ពី​សត្វដទៃទៀត​ និងសម្រាប់​វាយ​ប្រ​ហារ​លើសត្វ​ដូច​គ្នា​ផង។​

ប៉ុន្តែ​ការ​ស្រាវ​ជ្រាវ​ថ្មីៗ​​នេះ​ដែល​ចេញ​ផ្សាយ​ដោយ​សាកល​វិទ្យាល័យLa Trobe University បាន​បង្ហាញ​ថា​កុយ​ឬ​ស្នែង​នេះ​ទុក​ប្រើ​សម្រាប់​រក្សា​កម្ដៅ​ និង​ទប់​កម្ដៅ​ក្នុង​ខ្លួន​របស់​សត្វ Cassowary​នៅ​រដូវ​ក្ដៅ​។ ប្រ​ភព​ដដែល​ពន្យល់​ថា​នៅ​ពេល​សីតុណ្ហភាព​ត្រជាក់​ស្នែង​នេះ​បញ្ចេញ​កម្ដៅ​តិចៗ ហើយ​នៅ​រដូវ​ក្ដៅឬ​ពេល​កើត​ដល់​៣៦​អង្សាសេ ស្នែង​ក៏ជួយ​សម្រប​សម្រួល​​កម្ដៅ​មិន​ឲ្យ​ក្ដៅ​ខ្លាំង​លើ​សរីរាង្គ​របស់​ខ្លួនវា​។

អ្នក​វិទ្យាសាស្ត្រ​ខ្លះ​លើក​ឡើងដែរថាសត្វនេះ​​ដូច​គ្នានឹង​​សត្វ​ដាយណូស័រ​ដែរ គឺមាន​ស្នែង​សម្រាប់​ជួយ​រក្សា​កម្ដៅ​ក្នុង​ខ្លួន​មិន​ឲ្យ​ឡើង​ខ្លាំងពេក ឬ​ទាប​ពេក​ផង​ដែរ៕

ប្រភព៖ sbs   ប្រែ​សម្រួល៖ ទូច សុខា