បាល់​ប៉ះសេ​​ប៉េណាល់ទី​ Messi និង Suarez ត្រូវ​បាន​គេ​​ធ្វើ​ឡើង​ដំបូង​បំផុត​តាំង​ពី​ឆ្នាំ ​១៩៥៧ ​

  • 2019-02-16 06:45:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​ប្រហែល​ជា​មិន​ទាន់​ភ្លេច​ទេ​​នូវ​ការ​ទាត់​​បាល់​ប៉េណាល់ទី​ នៅ​ពេល​ Messi ជា​អ្នក​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ ប៉ុន្តែ​កីឡាករ​អាហ្សង់ទីន​បែរ​ជា​បញ្ជូន​ឲ្យ Suarez ជា​អ្នក​បញ្ចប់​ទី​លើ​ក្រុម Celta Vigo ទៅ​វិញ​កាល​ពី​ឆ្នាំ​២០១៦។

កាល​ណោះ​ ការ​ទាត់​បាល់​ប៉េណាល់ទី​ម្នាក់​ពាក់កណ្តាល “pass penalty" ​បែប​នេះ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នៅ​លើ​ផែនដី​នេះ​មាន​ការ​ភ្ញាក់ផ្អើល ហើយ​ក៏​មាន​អ្នក​ខ្លះ​​ក៏​ឆ្ងល់​ថា គេ​អាច​ទាត់​បាល់​ប៉េណាល់ទី​ដូច្នោះ​បាន​ដែរ ពីព្រោះ​វា​ជា​រឿង​កម្រ​បំផុត​នៅ​ក្នុង​ពិភព​បាល់ទាត់។

វា​មិន​មែន​ជា​រឿង​ថ្មី​ឡើយ ក្នុងការ​បញ្ជូន​បាល់​ឲ្យ​គ្នា​ដើម្បី​​ស៊ុត​ប៉េណាល់ទី​ដូច្នេះ។ Johan Cruyff និង អតីត​មិត្ត​រួម​ក្រុម Ajax កីឡាករ Jesper Olsen ប្រហែល​​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា pass penalty ល្បីល្បាញបំផុត​​ដែល​បាន​កើតឡើង​កាល​ពី​ឆ្នាំ ១៩៨២។

វីដេអូ Johan Cruyff និង អតីត​មិត្ត​រួម​ក្រុម Ajax កីឡាករ Jesper Olsen ​ឆ្នាំ ១៩៨២

ប៉ុន្តែ “pass penalty" ដែល​ត្រូវ​បាន​គេ​ស្គាល់​ដំបូង​បំផុត​នៅ​ក្នុង​ឆ្នាំ ១៩៥៧ នៅ​ប៊ែលហ្ស៊ិក នៅ​ពេល​ដែល​កីឡាករ Rik Coppens និង Andre Piters ប្រកួត​ឲ្យ​ជម្រើស​ជាតិ​បែលហ្ស៊ិក​ទល់​នឹង​អ៊ីស្លង់​។

វីដេអូ John Newman និង Mike Trebilcock បាន​ប្រើ​ក្បាច់​បញ្ជូន​បាល់​ដើម្បី​​ស៊ុត​បាល់​ប៉េណាល់ទី​ឲ្យ​ក្រុម Plymouth លើ Manchester City

៧ ឆ្នាំ​ក្រោយ​មក​ពោល​គឺ​នៅ​ឆ្នាំ ១៩៧៤ John Newman និង Mike Trebilcock បាន​ប្រើ​ក្បាច់​នេះ​ស៊ុត​បាល់​ប៉េណាល់ទី​ឲ្យ​ក្រុម Plymouth លើ Manchester City។ ក្រោយ​មក Trebilcock បាន​និយាយ​ថា​ "ខ្ញុំ​បាន​លេង​ឲ្យ​​ក្រុម Plymouth Argyle នៅ​ពេល​នោះ​ Big Malcolm Allison ជា​អ្នក​ចាត់ការ​ទូទៅ។ វា​ជា​គំនិត​ឆ្កួតៗ​របស់​គាត់"។

ក្រោយ​មក​ទៀត​ក៏​មាន​កីឡាករ Robert Pires និង Thierry Henry ប្រើ​ក្បាច់​​ប៉ះសេ​​បាល់​ដើម្បី​ទាត់​​ប៉េណាល់ទី មុន​ពេល​ដែល Messi និង Suarez ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ម្តង​ទៀត៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ សុខ លាងហ៊ត