លោក​ម៉ាឌូរ៉ូ ទម្លាយរឿង​បញ្ជូនមន្ត្រីទូត​ទៅជួបអាមេរិក​ស្ងាត់ៗ

  • 2019-02-16 02:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ម៉ាឌូរ៉ូ ដែល​នៅ​តែ ប្រ​កាស​ខ្លួន​ថា​ជា​ប្រ​ធានាធិបតីប្រ​ទេស​វេណេហ្សូអេឡា នោះ​បាន​សារភាព​ថា​ខ្លួន​ពិត​ជា​បាន​បញ្ជួន​មន្ត្រី​របស់​ខ្លួន​ទៅ​ជួប​មន្ត្រីទូតជាន់​ខ្ពស់​របស់​អាមេរិក​មែន ដ្បិត​ខ្លួន​លោក​ធ្លាប់​បាន​ប្រកាស​បណ្ដេញ​ទូតអាមេរិក​ចេញពី​ប្រ​ទេស​។

(លោក​ម៉ាឌូរ៉ូ/រូបភាព៖ Twitter លោកម៉ាឌូរ៉ូ)

សហរដ្ឋអាមេរិក​មិន​បាន​ទទួលស្គាល់​លោក​ម៉ាឌូរ៉ូ​ ជា​មេដឹកនាំ​ស្រប​ច្បាប់​របស់​ប្រ​ទេស​វេណេហ្សូអេឡា​នោះ​ទេ តែ​បាន​គាំទ្រ​មេ​បក្ស​ប្រ​ឆាំង​លោកGuaido ដែលបាន​ប្រ​កាសខ្លួន​ជា​ប្រ​ធានា​ធិបតី​ដែរនោះ ជា​ប្រ​ធានាធិបតីបណ្ដោះអាសន្ន​របស់​វេណេហ្សូអេឡា។

លោក ម៉ាឌូរ៉ូ បាន​ថ្លែង​ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា​រដ្ឋមន្ត្រីការ​បរទេស​Jorge Arreaza បាន​ទៅ​ទីក្រុង​ញ៉ូយក ដើម្បី ជួប​មន្ត្រី​ទូត​ជាន់​ខ្ពស់​អាមេរិកលោក​ ​Elliott Abrams ដែលទទួល​មន្ទុក​រឿង​វេណេ​ហ្សូអេឡា។

លោក​ថ្លែងថា៖ «ជំនួប​ដំបូងធ្វើឡើង​រយៈពេល​ពីរម៉ោង និង​ជំនួប​លើកទីពីរធ្វើឡើង​ចំនួន​បី​ម៉ោង...​ខ្ញុំ​បាន​អញ្ជើញ​លោក​ Elliott Abrams មក​កាន់​វេណេហ្សូអេឡា ជាលក្ខណៈឯកជន ផ្លូវ​រដ្ឋ ឬក៏​សម្ងាត់ អ្វីដែល​គាត់​អាច​ធ្វើ​គ្រាន់​តែថា​ពេលណា នៅ​ឯណា ខ្ញុំ​នឹង​ទៅ​ជួប​គាត់»។

លោក ម៉ាឌូរ៉ូ តែ​ងតែ​និយាយថា​ក្រុង​វ៉ាស៊ីនតោន ចង់ប្រើ​កម្លាំង​យោធាឈ្លានពាន​ប្រទេស​វេណេហ្សូអេឡា ដើម្បី​គ្រប់​គ្រង់​ប្រ​ភព​ប្រេង​របស់​ខ្លួន៕

ប្រភព៖ sbs   ប្រែ​សម្រួល៖ ទូច សុខា

អត្ថបទពេញនិយម