អត្រាកំណើតទាបនៅ​ចិន បង្កក្ដីបារម្ភ​ចំពោះ​ស្រ្តី​

  • 2019-02-16 03:20:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទារក​កើន​នៅ​ប្រ​ទេស​​ចិន​ក្នុង​ឆ្នាំ​២០១៨​នេះ​មាន​ជាង​១៥​លាន​នាក់​ ហើយ​តួរលេខ​នេះ​ធ្វើឲ្យ​មាន​ការ​បារម្ភថា​ស្រ្តី​អាច​នឹង​ក្លាយ​ជា​«ឧបករណ៍​សម្រាប់​ការ​បន្ត​ពូជ»។

ជាអ្នក​និពន្ធសៀវភៅ និង​ជា​អ្ន​ក​ស្រាវ​ជ្រាវ​ផង លោកស្រី Leta Hong Fincher បាន​លើក​ឡើងថា​រដ្ឋាភិបាល​កន្លង​មក​ «ចាត់ទុក​ស្រ្តី​ដូច​ទៅ​នឹង​ឧបករណ៍​បន្តពូជ»។ អ្នស្រីពន្យល់ថា​នៅពេល​ដែល​ប្រ​ទេស​ចិន​អនុវត្តន៍​គោល​នយោបាយ​កូន​តែមួយ​ស្រ្តីជា​ច្រើន​ត្រូវ​បាន​បង្ខំ​ឲ្រ​រំលូតកូន​ចោល។

ដូច​គ្នា​នេះដែរ អ្នកស្រី​បន្តថា​នៅពេលនេះ​អត្រាកំណើតទាប ដែល​កាលពី​ឆ្នាំ​២០១៨ តាម​របាយការណ៍​បង្ហាញ​ថា​មាន​ទារក​កើត​ត្រឹម​១៥,៣៣​លាន​នាក់​ប៉ុណ្ណោះ ហើយ​កាលពី​ឆ្នាំ​២០១៧ ក៏​ទាប​ដូច​គ្នា បើ ទោះ​បី​ជា​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ប្រ​ជា​ពល​រដ្ឋអាចមាន​កូនពីរ​តាំងពី​ឆ្នាំ២០១៦​ក៏ដោយ​។ អត្រា​កំណើត​ទាប​បែប​នេះ​ធ្លាប់​មាន​កាលពី​ឆ្នាំ១៩៦១ ដែល​កាល​នោះ​មនុស្ស​រាប់លាន​នាក់​ស្លាប់​ដោយ​សារ​គ្រោះ​ទុរភិក្សធ្ងន់​ធ្ងរ។

អ្នក​ស្រី​ឲ្យ​ដឹងដែរថា​ស្រ្តី​ដែល​បាន ទទួល​ការ​អប់​រំ​ខ្ពស់​លើង​សូវ​ចាប់​អារម្មន៍​រឿង​ចង់​រៀប​ការ ឬបាន​កូន​នៅ​ក្មេង​ដូច​ជំនាន់​មុន​ទៀត​ហើយ។​ អ្នកស្រី​បារម្ភ​ថា​ដោយ​សារ​អត្រាកំណើត​ទាប​បែប​នេះ​អាច​នាំ​ឲ្យ​មាន​ការ​បង្ខំ​ឲ្យ​ស្រ្តី​យក​កូន​បន្ថែម។

គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​នៅ​ប្រ​ទេស​ចិន​បុរសមាន​ច្រើន​ជាង​ស្រ្តី​ប្រហែល​ជា​៣១​​លាន​នាក់៕

ប្រភព៖ ABC.net   ប្រែ​សម្រួល៖ ទូច សុខា