អស្ចារ្យ! ខ្សែភាពយន្ត​ខ្លី លាត​ត្រដាង​ស្នេហា​យុវវ័យ​៥ រសជាតិ នឹង​ត្រូវ​ចិត្ត​យុវវ័យ​ចង់​ទស្សនា

  • 2019-02-16 03:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហា​មាន​ន័យ​ដូច​ម្ដេច? ហើយ​មាន​ប៉ុន្មាន​រសជាតិ​ទៅ​ណ៎? នា​ពេល​នេះ​ខ្សែ​ភាពយន្ត​មនោ​សញ្ចេតនា​ខ្នាត​ខ្លី ដែល​និយាយ​ពី​ស្នេហា​យុវវ័យ Cute Cute ជាមួយ​ឈុត​ឆាក​ដ៏​ជក់ចិត្ត​ដិត​អារម្មណ៍ និង កំប្លែងមើល​ហើយ​ចង់​មើល​ទៀត​បាន​មក​ដល់ហើយ។

ស្រប​នឹង​ទិវា​ នៃ​ក្ដី​ស្រឡាញ់ (Valentine’s Day) ដែល​ទើប​បាន​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ​ ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី​តាម​អនឡាញ ដែល​នាំ​មក​ជូន​ដោយ​ទឹក​ផ្លែ​ឈើ Yeo’s នឹង​មិន​ធ្វើ​ឱ្យ​ប្រិយមិត្ត​អ្នក​ទស្សនា ​ជាពិសេស​មិត្តៗ​យុវវ័យ​ខក​បំណង​ឡើយ។

តាមរយៈ​វីដេអូ​ខាង​ក្រោម​នេះ Yeo’s នឹង​បង្ហាញ​នូវ​ស្នេហា​គ្រប់​រសជាតិ​ ដែល​មាន​ទាំង​ស្នេហា​បែប​មនោសញ្ចេតនា Sweet Sweet ស្នេហា​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត ស្នេហា​បែប​អៀន​ព្រាន និង មួយទៀត​ គឺ​ស្នេហា​លំដាប់​អភិជន ដែល​ចូលរួម​សម្ដែង​ដោយ Yuri, Jimmy Castle, Dalina, Alyna, RaU, Riko, Thavath និង Satya។ ចំណែក​ឯ​ស្នេហា​របស់ idol សឹក សិលា វិញ មាន​លក្ខណៈ​ពិសេស​ ដែល​ធានា​ថា​ នឹង​មាន​លាយ​ឡំ​ទាំង​ភាព​កំប្លុកកំប្លែង ទាំង​ភាព​គួរ​ឱ្យ​ស្រឡាញ់​ខុស​ប្លែក​ពី​ស្នេហា​ដទៃ។

ទស្សនា​វីដេអូ​នេះ​ហើយ តើ​ប្រិយមិត្ត​ហ៊ាន​ប្រាប់​ទេ​ថា ស្ថាន​ភាព​អ្នក​សម្រាប់ Valentine’s day ឆ្នាំ​នេះ​ដូច​ទៅ​នឹង​រសជាតិ​ស្នេហា​មួយ​ណា? កុំ​ភ្លេច Comment and Share ប្រាប់​ឈ្មោះ​រឿង​ដែល​ត្រូវ​នឹង​ស្ថានភាព​អ្នក​នៅ​ខាង​ក្រោម៖

វីដេអូ

     

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម