ធ្លាប់​ឆ្ងល់ទេមក​រៀន​នៅ​ភ្នំពេញ​យូរ​ឆ្នាំ ទៅស្រុក​វិញគេ​ថា​ និយាយ​តាម​អ្នក​ភ្នំពេញ?​

  • 2019-02-16 04:09:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នក​ទាំងអស់គ្នា​ធ្លាប់​ឆ្ងល់​ខ្លួនឯងទេ​ថា​ពេល​ឃ្លាត​ឆ្ងាយ​ស្រុក​កំណើត​យូរ​ឆ្នាំ ដូច​ជា​ទៅ​រស់​នៅ​ឬទៅ​រៀន​ប្រ​ទេស​ផ្សេង ឬខេត្ត​ផ្សេង​សំនៀងភាសានិយាយ​របស់​ខ្លួន​ប្លែក​ខុស​ពី​សំនៀង​ដើម។

(ក្រុម​កូនសិស្ស​ដើរ​ចេញពី​ប្រ​ឡង)

សាស្រ្តាចារ្យ​ផ្នែក​ភាសាវិទ្យា​នៃ​សាកល​វិទ្យាល័យMonash University Howard Manns បាន​លើក​ឡើងថា​ការ​ផ្លាស់​ប្តូរ​សំនៀង​ភាសានេះ​គឺ​ដោយសារ​តែ​តម្រូវ​ការ​នៃ​ការ​ចង់​ចូល​ក្រុម​ឬបង្កើត​មិត្តភក្ដិ​ថ្មី​។​

​លោក​បន្តថា៖ «យើង​ព្យាយាម​រក​មិត្តថ្មី ក្រុម​ថ្មី ហើយ​សំនៀង​របស់​ក្រុម ឬមិត្ត​ភក្ដិ​ហ្នឹងក៏​​វិវត្តចូល​ក្នុង​ខ្លួន​យើង...​ដូច​ខ្ញុំ​ដែរ​ពេល​នៅ​អាមេរិក​ខាង​ជើង​នេះ​សំនៀង​ភាសាខ្ញុំ​គឺ ដូច​ជា​ធម្មតាទេ តែ​ទាល់ពេល​ខ្ញុំ​ទៅ​ស្រុក​កំណើត​ទើប​ដឹង​ថា​ប្លែក​ខុស​ពី​គ្រួសារ​ខ្ញុំ​»។

បើ​តាម​ការ​ស្រាវ​ជ្រាវ​កន្លង​មក​ការ​ផ្លាស់​ប្តូរ​សំនៀង​ភាសា​នេះ​កើន​ឡើង​ខ្លាំង​តែ​លើ​មនុស្ស​វ័យ​ក្មេង ឬកុមារ​ ហើយ​ថា​បើ​កាលណា​មនុស្ស​កាន់តែ​ចាស់​សំនៀង​នេះ​ក៏​មិន​ងាយ​ប្រែ​ប្រួល​ដែរ៕

ប្រភព៖ ABC.net   ប្រែ​សម្រួល៖ ទូច សុខា