ដឹកមួយគ្រួសារក៏មិនអស់ផង Mitsubishi Xpander ឆ្នាំ ២០១៩ ទូលាយល្អ តម្លៃក៏អ៊េមទៀត!
- 2019-02-16 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹកមួយគ្រួសារក៏មិនអស់ផង Mitsubishi Xpander ឆ្នាំ ២០១៩ ទូលាយល្អ តម្លៃក៏អ៊េមទៀត!
ចន្លោះមិនឃើញ
Mitsubishi ថ្មីនេះម៉ូឌែល Xpander ស៊េរីឆ្នាំ ២០១៩ ជាប្រភេទរថយន្ត Small MPV ជាមួយនឹងការរចនានូវរូបរាងថ្មីបែប "Dynamic Shield” បំពាក់អំពូលបំភ្លឺ LED Light អមជាមួយក្រូម៉េពីរសងខាង និងប៉ាណាខាងមុខ ដែលធ្វើឲ្យផ្នែកខាងមុខមើលទៅមានភាពស្រស់ស្អាត ។
ឯផ្នែកខាងក្នុងនៃរថយន្ត Mitsubishi Xpander ឆ្នាំ ២០១៩ នៅកន្លែងអ្នកបើកបរមានកន្លែងសាកថ្មទូរសព្ទយ៉ាងងាយស្រួល តាបឡូធំទូលាយ និងមានប្រឡោះដាក់របស់របរបានច្រើន មួយតួរថយន្តត្រូវបានរចនាឡើងយ៉ាងធំទូលាយ បំពាក់កៅអី ៧ មានម៉ាស៊ីនទាំងខាងមុខ និងក្រោយ ងាយស្រួលសម្រាប់អ្នកដែលមានគ្រួសារមានសមាជិកច្រើន។
ជាងនេះទៀត អ្នកក៏អាចផ្ទុកឥវ៉ាន់បានច្រើនផងដែរ ជាមួយនឹងកៅអីធំនៅខាងក្រោយបង្អស់។ វាមានពណ៌ជាច្រើនឲ្យរើសដូចជា ពណ៌ទឹកប្រាក់ ពណ៌ប្រផេះ ពណ៌ស ពណ៌ខ្មៅ។ រថយន្តថ្មីស្រឡាងនេះ ទើបតែប្រកាសដាក់លក់ជាផ្លូវការក្តៅៗនេះ មានអ្នកទិញយកអស់ ៦ គ្រឿងបាត់ហើយ។
រថយន្តលក្ខណៈគ្រួសារនេះបំពាក់ដោយម៉ាស៊ីន MIVEC មានទំហំស៊ីឡាំង ១.៥។ ម៉ាស៊ីននេះជាប្រភេទម៉ាស៊ីនជួយសន្សំសំចៃប្រេង កាត់បន្ថយការបំពុលបរិស្ថាន ថែមទាំងសម្លេងស្ងាត់ល្អទៀតផង។
រថយន្តប្រព័ន្ធប៉ុង ១នេះមានបំពាក់ប្រព័ន្ធសុវត្ថិភាពដូចជា ប្រើប្រព័ន្ធ ABS និង EBD ដែលជាប្រព័ន្ធហ្វ្រាំងពេញនិយមប្រើលើរថយន្តទំនើប ពេលប្រើមានប្រសិទ្ធភាពខ្ពស់នៅពេលជួបឧបសគ្គ ការគេចឧបសគ្គ និងជួយទប់លំនឹងពេលផ្លូវកោង ប្រព័ន្ធសុវត្ថិភាពការពារចោរកម្ម Key Immobilizer, ប្រព័ន្ធ បញ្ឈប់ពេលមានសញ្ញាអាសន្ន (ESS) និងប្រព័ន្ធការពារទ្វារខាងក្រោយ ពេលក្មេងៗទាញបិទបើកទ្វារលេង។ រថយន្តនេះ ក៏មានប្រព័ន្ធពោងសុវត្ថិភាពមកជាមួយផងដែរ។
ចំពោះតម្លៃដាក់លក់ផ្លូវការគឺ ៣៤ ៨០០ ដុល្លារ។
អ្នកអាចទាក់ទងដោយផ្ទាល់ជាមួយបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន Mitsubishi(Cambodia)តាមរយៈលេខ ០១០ ៩៩៩ ៨៩២ ឬទៅទីតាំងផ្ទាល់នៅលើវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខភ្នំពេញ៕