Zola ប្រាប់ក្រុមពង្រឹងស្មារតីឡើង ចំពោះស្ថានភាពត្រូវតដៃឬត្រូវស្លាប់ មុន Chelsea ប៉ះ Man Utd
- 2019-02-17 02:01:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zola ប្រាប់ក្រុមពង្រឹងស្មារតីឡើង ចំពោះស្ថានភាពត្រូវតដៃឬត្រូវស្លាប់ មុន Chelsea ប៉ះ Man Utd
ចន្លោះមិនឃើញ
Gianfranco Zola បាននិយាយថា Chelsea ត្រូវតែរួបរួមគ្នាដើម្បីកែតម្រូវរដូវកាលរអាក់រអួលមុនពេលការប្រកួតសំខាន់ៗចំនួន៣នឹងមកដល់ក្នុងរយៈពេល១សប្តាហ៍។
ក្រុមម្ចាស់ជើងឯក FA Cup ទទួលភ្ញៀវ Manchester United នៅជុំទី៥ នៅរាត្រីថ្ងៃចន្ទឈានចូលព្រឹកថ្ងៃអង្គារ មុនពេលការប្រកួតជើងទី ២ នៃក្របខ័ណ្ឌ Europa League របស់ពួកគេជាមួយនឹងក្រុម Malmo និង ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup នៅថ្ងៃអាទិត្យសប្តាហ៍ក្រោយទល់នឹងក្រុម Manchester City។
Chelsea បរាជ័យយ៉ាងធ្ងន់ធ្ងរក្រៅដី ៦-០ ក្រោមថ្វីជើងក្រុមលោក Pep Guardiola ក្រោយខកចិត្តចាញ់ Bournemouth ៤-០។ ក្លឹបតោខៀវនឹងបើកទ្វារ Stamford Bridge ស្វាគមន៍ Tottenham នៅក្របខ័ណ្ឌ Premier League ដោយសង្ឃឹមថានឹងដណ្តើមបានតំណែង Top ៤ មកវិញ។
Zola ដែលជាជំនួយការគ្រូបង្វឹករបស់ក្លឹបតោខៀវបាននិយាយថា "យើងដឹងថាវាជាពេលវេលាដ៏សំខាន់មួយ។ យើងមានការប្រកួតដ៏សំខាន់ៗមួយចំនួន។ វាជាពេលវេលាដ៏តានតឹង និង ប្រកួតប្រជែងបំផុត។ គន្លឹះសំខាន់គឺត្រូវប្រឈមមុខនឹងកិច្ចការម្តងមួយៗដោយគ្រាន់តែគិតអំពីភារកិច្ចណាមកមុន"។
"ដំបូងគឺ United ហើយយើងនឹងធ្វើបាននៅប្រកួតនេះ ក្រោយលេងយ៉ាងល្អនៅ Europa League ហើយនោះជារឿងសំខាន់បំផុត បន្ទាប់មកយើងនឹងគិតពី City និង Tottenham"។
កីឡាកររបស់លោក Sarri ត្រូវបានផ្តល់ឱ្យឈប់សំរាក១ថ្ងៃកាលពីថ្ងៃសុក្របន្ទាប់ពីបានត្រឡប់ពីប្រកួត Europa League វិញដើម្បីត្រៀមខ្លួនទទួលក្រុម Ole Gunnar Solskjaer៕