Yudai ​ចេញ​ពី​ការពារ​ជាតិ ​ទៅ​ចូល​រួម​ជាមួយ​អង្គរថៃហ្គឺរ​ហើយ​

  • 2019-02-17 02:56:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ចាកចេញ​ពី​ក្រុម​ក្រសួង​ការពារ​ជាតិ ​ពេល​នេះ Yudai Ogawa ​បាន​ចូល​រួម​ជាមួយ​ក្រុម​អង្គរ​ថៃហ្គឺរ​ហើយ ​ដែល​ជា​ក្រុម​ទី​២​របស់​ខ្លួន​ក្នុង​ការ​លេង​នៅ​ទឹក​ដី​កម្ពុជា។

កាល​ពី​រដូវ​កាល​មុន គេ​ឃើញ​ថា​កីឡាករ​ជប៉ុន​រូប​នេះ​ជួយ​ក្រុម​ក្រសួង​ការពារ​ជាតិ​បាន​ច្រើន ​ប៉ុន្តែ​នៅ​មិន​ទាន់​ដល់​កម្រិត​មួយ​ដែល​ធ្វើ​ឱ្យ​ក្រុម​នេះ​អាច​បន្ដ​កុងត្រា​បាន។ ​Yudai ​ជា​ខ្សែ​បម្រើ​ម្នាក់​ដែល​លេង​ឱ្យ​ក្លឹប​នៅ​លីគ​លំដាប់​ទី​២​របស់​ជប៉ុន ​និង​ធ្លាប់​ទៅ​លេង​នៅ​លីគ​ទី​៣​របស់​ប្រទេស​ប៉ូឡូញ​ថែម​ទៀត។

ការ​ចូល​រួម​ជាមួយ​ថៃហ្គឺរ​នេះ ​អាច​នឹង​ធ្វើ​ឱ្យ​កីឡាករ​ឆ្នើម​រូប​នេះ​លេង​កាន់​តែ​ល្អ​ថែម​ទៀត ត្បិត​អី​ក្រុម​នេះ​មាន​ម្ចាស់​ជា​ជន​ជាតិ​ជប៉ុន​ស្រាប់ ​ហើយ​កីឡាករ​ជប៉ុន​ក៏​មាន​ក្នុង​ក្រុម​ដែរ។ គិត​ត្រឹម​ពេល​នេះ ​ក្រុម​មាន​ទឹក​ដី​នៅ​សៀមរាប​មួយ​នេះ​មាន​កីឡាករ​បរទេស​គ្រប់​៥​នាក់​ហើយ គឺ Yudai , Timothy , Hayashi, Sugiyama ​និង Ramos Alexis Damian៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម
អត្ថបទថ្មី