Bayern Munich ជួប​បញ្ហា​របួស​កីឡាករ​ដ៏​ធ្ងន់ធ្ងរ​មុន​​ធ្វើ​ដំណើរ​ទៅ​ជួប Liverpool

  • 2019-02-17 06:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bayern Munich កំពុង​បាត់​កម្លាំង​សំខាន់​មួយ​ទៀត​គឺ​កីឡាករ​ Kingsley Coman ក្រោយ​​ខ្សែ​បម្រើ​ស្លាប​រូប​នេះ​ស៊ុត​២​​យក​ឈ្នះ​ Augsburg កាល​ពី​យប់​ថ្ងៃ​សុក្រ។

Bayern នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​លើ​ទឹកដី Anfield នៅ​យប់​ថ្ងៃ​ពុធ​សម្រាប់​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ ដោយ​​អវត្តមាន​កីឡាករឆ្នើម Arjen Robben និង Thomas Muller។

ជាង​នេះ​ទៅទៀត Coman ក៏​អាច​នឹង​គ្មាន​វត្តមាន​ ក្រោយ​កីឡាករ​បារាំង​របួស​ចុង​ម៉ោង​ទុក​ឲ្យ​ Bayern លេង​ត្រឹម​គ្នា​១០​នាក់​លើ​ជ័យ​ជម្នះ​ទាំង​ត្រដាបត្រដួស​នៅ​ក្នុង​លីគ។

Muller នឹង​ខកខាន​ការ​ប្រកួត​នៅ​ទឹកដី Anfield បន្ទាប់ពី​ទទួល​បាន​កាត​ក្រហម​ ក្នុង​ការ​លេង​វគ្គ​ជម្រុះ​ជាមួយ​ក្រុម Ajax ខណៈ​ក្រុម​លោក Jurgen Klopp បាន​ទាញ​ប្រយោជន៍​បាន​សម្រាក​នៅ​ចុង​សប្តាហ៍​នេះ​ បន្ទាប់​ពី​ធ្លាក់​ចេញ​ពី​ក្របខ័ណ្ឌ FA Cup នៅ​ជុំ​ទី​៣៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម