Man Utd ដាក់គោលដៅដណ្តើមយកយុវជនដែលគេជឿថានឹងក្លាយជា Cristiano Ronaldo បន្ទាប់
- 2019-02-17 09:58:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd ដាក់គោលដៅដណ្តើមយកយុវជនដែលគេជឿថានឹងក្លាយជា Cristiano Ronaldo បន្ទាប់
ចន្លោះមិនឃើញ
Joao Felix វ័យ១៩ឆ្នាំដែលកំពុងលេងឲ្យ Benfica មានតម្លៃខ្លួនខ្ពស់មិននឹកស្មានរហូតដល់ ១០៥ លានផោន (១៣៥ លានដុល្លារ) ដែលមានក្លឹបយក្សជាច្រើនកំពុងដណ្តើមគ្នាចង់បានកីឡាកររូបនេះ ដោយគេជឿថាយុវជនព័រទុយហ្គាល់នេះ គឺជាខ្សែបម្រើប្រយុទ្ធដ៏មានទេពកោសល្យដ៏អស្ចារ្យ។ នេះបើតាមការរាយការណ៍របស់ The Mirro ទើបបានចុះផ្សាយ។
Man Utd និង PSG គឺជាក្លឹប២ដែល Felix ស្ញប់ស្ញែង ប៉ុន្តែអតីតយុវជន Benfica B កំពុងត្រូវបានក្លឹបធំៗលើផែនដីកំពុងចង់ចុះកុងត្រាជាមួយ ក្នុងនោះរួមមាន៖ Real Madrid, Bayern Munich, Manchester City, Liverpool, Arsenal និង Chelsea។ ប្រភពខាងលើបន្ត។
Felix គឺជាទ្រព្យសម្បត្តិដែលជាទីចង់បានរបស់ក្លឹបបាល់ទាត់ធំៗជាច្រើននៅលើទីផ្សារដោះដូរកីឡាករដ៏ក្តៅគគុកនាពេលបច្ចុប្បន្ន ហើយមហិច្ឆតាចម្បងរបស់កីឡាករកើតឆ្នាំ ១៩៩៩ រូបនេះគឺដើរតាមគន្លងដ៏ល្បីល្បាញរបស់ Ronaldo ។
បើតាម The Mirror តារាឆ្នើម Ronaldo ត្រូវបានគេប្រទះឃើញនៅក្នុងការប្រកួត Benfica សម្លឹងមើល Felix ដោយយកចិត្តទុកដាក់ ប៉ុន្តែ Juventus មិនមានបំណងដណ្ដើមយុវជនរូបនេះជាមួយនឹង Man Utd និង PSG ឡើយ៕