អ្នក​ណា​ Fan​ ម្ចាស់​បទ​«ម៉ាប់ៗ»​ កុំ​ភ្លេច​យប់​នេះ​នៅ​មណ្ឌល​ទី៧​កំពង់ចាម​

  • 2019-02-17 10:01:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​កំពង់ចាម​ កុំ​ភ្លេច​ឲ្យ​សោះ​បន្ទាប់​ពី​បញ្ចប់​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ Tiger Street Football Festival 2019​ ប្រចាំ​មណ្ឌល​ទី៧​ពេល​ល្ងាច​នេះ​ហើយ​ ក៏​មាន​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​ចូលរួម​សម្ដែង​ពី​តារា​សិល្បៈ​ល្បីឈ្មោះ​នៅ​កម្ពុជា។​

តារាង​ចម្រៀង​ដែល​នឹង​ត្រូវ​សម្ដែង​យប់​ទី២ ​ថ្ងៃ​ទី១៧​ ខែ​កុម្ភៈ​រួម​មាន៖ ​កញ្ញា​ ឱក​ សុគន្ធកញ្ញា​ លោក​ ណុប​ បាយ៉ារិទ្ធ ​កញ្ញា​ ទេប​ បូព្រឹក្ស លោក​ ដួង​ វីរៈសិដ្ឋ​ ​កញ្ញា​ ម៉ង់​ ចាន់កញ្ញា​ និង​ DJ Maili​ ដែល​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​រស្មី​ហង្ស​មាស​ផង​ដែរ។​

ទិដ្ឋភាពប្រគំតន្រ្តីយប់មិញ

ប្រាក់​រង្វាន់​មណ្ឌល​កំពង់ចាម៖​

  • ក្រុម​លេខ១​ ទទួល​បាន​ ១ ៥០០​ដុល្លារ​

  • ក្រុម​លេខ២​ ទទួល​បាន​ ១ ០០០​ដុល្លារ​

  • ក្រុម​លេខ៣​ ទទួល​បាន​ ៥០០​ដុល្លារ​

  • ក្រុម​លេខ៤​ ទទួល​បាន​ ២០០​ដុល្លារ​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក ​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក ​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​ខេត្ត​កំពង់ចាម​នេះ​ទៅ​គឺ៖

មណ្ឌល​ ខេត្ត​កណ្ដាល៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

មណ្ឌល​ រាជ​ធានី​ភ្នំពេញ៖ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​មីនា។

ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស៖ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម