មក​ស្គាល់​ កីឡាករ​ដែល​បាន​កាត​ក្រហម​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិ​ UCL

  • 2019-02-19 12:34:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ កីឡាករ​ភាគ​ច្រើន​កម្រ​ទទួល​បាន​កាត​ក្រហម​ណាស់​។ ក្នុង​នោះ​កីឡាករ​ដែល​ទទួល​បាន​កាត​ក្រហម​ច្រើន​ជាង​គេ​មាន​ ២​រូប​ ហើយ​ពួក​គេ​ម្នាក់​ៗ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ទីលាន​តែ ៤​លើក​ប៉ុណ្ណោះ​។

កីឡាករ​ទាំង​ ២​រូប​នោះ​គឺ ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​កីឡាករ​ Zlatan Ibrahimovic និង​អតីត​ខ្សែ​បម្រើ​ការពារ​ហុល្លង់ Edgar Davids។

ចំណោម​កាត​ក្រហម​ទាំង​ ៤​ Zlatan បាន​នៅ​ពេល​ដែល​គេ​លេង​នៅ​ក្លឹប​បារាំង​ Paris Saint-Germain ២​ដង​ ហើយ​នៅ​ Inter Milan ម្ដង​ និង​នៅ Juventus ម្ដង​។

ចំណែក​ឯ​ Davids វិញ​ កាត​ក្រហម​ទាំង​ ៤​លើក​នោះ គឺ​គាត់​បាន​នៅ​ពេល​លេង​នៅ​ក្លឹប​អ៊ីតាលី​ទាំង​ ៤​តែ​ម្ដង​ ដោយ​សារ​តែ​កាត​លឿង​ពីរ​ដង​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កីឡាករ​ដែល​កំពុង​ប្រកប​អាជីព​នៅ​អឺរ៉ុប​បច្ចុប្បន្ន​នេះ​ មាន​កីឡាករ​ ២​រូប​ដែរ​ ដែល​បាន​កាត​ក្រហម​ច្រើន​ជាង​គេ​ គឺ ខ្សែ​បម្រើ PSG កីឡាករ​ Marco Verratti និង​ខ្សែ​ការពារ​អេស្ប៉ាញ​ Sergio Ramos៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី