តើអ្នកបានត្រៀមខ្លួនហើយឬនៅសម្រាប់ការបង្ហាញខ្លួនរបស់ Galaxy S10 នៅយប់នេះ?

  • 2019-02-20 04:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រ​ជុំវិញ​ពិភពលោក​ កំពុង​ធ្វើការ​រាប់ថយ​ក្រោយ​នៃ​វត្តមាន​កំពូល​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សសាមសុង​​។

ថ្មីៗ​នេះ ​វីដេអូ Teaser ថ្មី​មួយ​នៅ​ក្នុង​វេបសាយ​ផ្លូវការ​របស់​ក្រុមហ៊ុន​សាមសុង បាន​បង្ហោះ​ចេញ​ជាមួយ​នឹង​លេខ ១០ ព្រម​ទាំង​កាល​បរិច្ឆេទ​នៃ​ការ​បង្ហាញ​ទូរស​ព្ទ​ដៃ​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ត្រកូល Galaxy ​ស៊េរី​ទំនើប​ចុងក្រោយ​ប្រចាំឆ្នាំ ២០១៩ ដែល​នឹង​បង្ហាញ​ជា​ផ្លូវការ​នា​ពេល​ឆាប់ៗ​នេះ​នៅ​ក្នុង​ទីក្រុង​សាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ពុធ ទី២០ កុម្ភៈ ត្រូវ​នឹង​ថ្ងៃ ទី២១ កុម្ភៈ​ម៉ោង ២យប់ នៅ​ប្រទេស​កម្ពុជា។

  ការ​បង្ហាញ​លេខ​ ១០ ធំៗ​នៅ​ក្នុង​វីដេអូ គឺ​ចង់​បញ្ជាក់​ពី​ការ​អបអរសាទរ​ខួប ១០ឆ្នាំ របស់ Samsung Galaxy ផង​ដែរ​។ ដូច្នេះ​អ្នក​គាំទ្រ សាមសុង ទាំងអស់​កំពុង​រង់ចាំ​មើល​ថាតើ​ទូរសព្ទ​ដៃ​ស្មាតហ្វូន Galaxy ជំនាន់​ថ្មី​នេះ នឹង​ភ្ជាប់​មក​ជាមួយ​លក្ខណៈ​ពិសេសអ្វីខ្លះ?

ចង់​ដឹង​ច្បាស់​ថា​តើ Galaxy ស៊េរី​ទំនើប​ចុងក្រោយ​មាន​រូបរាង​ពិត និង​លក្ខណៈ​សម្បត្តិ​អស្ចារ្យ​កម្រិត​ណា​នោះ សូម​កុំភ្លេច​តាមដាន​ទស្សនា​ការ​ផ្សាយផ្ទាល់​ពី​ទីក្រុងញូវយ៉ក​នា​យប់​នេះ តាម​រយៈ​បណ្តាញ​សង្គម​ដូច​ខាង​ក្រោម៖   -       វេបសាយ​ផ្លូវការ របស់​ក្រុមហ៊ុន​សាមសុង: http://www.samsung.com/global/galaxy/events/unpacked/

-       ទំព័រ​ហ្វេសប៊ុក ផ្លូវការ​របស់​ក្រុមហ៊ុន​សាមសុង: https://www.facebook.com/SamsungCambodia/?ref=br_rs

-       ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សារព័ត៌មាន Khmernote: https://www.facebook.com/Khmernote/

-       ទំព័រ​ហ្វេសប៊ុក ផ្លូវការ​របស់​សារព័ត៌មាន Sabay: https://www.facebook.com/SabayNewsOfficial/

-       ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សារព័ត៌មាន​ទស្សនាវដ្តី អេឡិចត្រូនិច: https://www.facebook.com/eworldmagz/

-       ទំព័រ​ហ្វេសប៊ុក ផ្លូវការ​របស់​សារព័ត៌មានខេម បូរីផត:  https://www.facebook.com/Camboreport/

-       ទំព័រ​ហ្វេសប៊ុក ផ្លូវការ​របស់​ទូរទស្សន៏​ Fresh News TV​​​​​​​​​​​: https://www.facebook.com/davidjam007/posts/1289023574570033

ដូច្នេះ ​សូម​កុំ​ភ្លេច​រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា​ថា​ តើ​មាន​អ្វីខ្លះ ដែល​អស្ចារ្យ ចំពោះ​ទូរសព្ទដៃ​ Galaxy S10 យប់នេះ!      

អត្ថបទ៖ ប៊ុណ្ណារ៉ា