ប្រទេស​មួយ​នៅ​អាស៊ីអាគ្នេយ៍ ​មាន​ល្បឿន​អ៊ីនធឺណិត​លឿន​ដាច់​គេ​ក្នុង​ពិភពលោក

  • 2019-02-21 04:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើប្រាស់​អ៊ីនធឺណិត​ល្បឿន​លឿន​ជា​កត្តា​ចាំ​បាច់​មួយ​សម្រាប់​ការ​ស្រាវជ្រាវ​ឬ​បំពេញ​តម្រូវការ​ការងារ​នៃ​បុគ្គល​ម្នាក់ៗ។ តាម​ការ​ស្រាវជ្រាវ​ពី Compare the Market បាន​ចែក​ចំណាត់ថ្នាក់​បណ្តា​ប្រទេស​ដែល​មាន​អ៊ីនធឺណិត​ល្បឿន​លឿន​និង​ថ្លៃ​ចំណាយ​ជា​មធ្យម។

ក្នុង​នោះ​រក​ឃើញ​ថា​ប្រទេស​សិង្ហបុរី​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១ ជា​ប្រទេស​មាន​អ៊ីនធឺណិត​ល្បឿន​លឿន​ដាច់​គេ​ក្នុង​លោក ដោយ​ជា​មធ្យម Download Speed រត់​បាន​ដល់ ១៨៥,២៥Mbps ស្រប​ពេល Upload Speed ឡើង​ខ្ពស់​ដល់ ១៩២,០៨Mbps ហើយ​ការ​ទាញ​យក​ភាពយន្ត​រយៈ​ពេល​ ១ ម៉ោង​លើ Netflix ​ប្រើ​ពេល​ត្រឹម ១៦ វិនាទី ​គត់។

តាម​ពី​ក្រោយ​ដោយ​អ៊ីស្លង់​ជា​មធ្យម​មាន Download Speed ល្បឿន ១៥៣,៣ Mbps ខណៈ​កូរ៉េ​ខាង​ត្បូង​ ១១៤,៣១ Mbps និង​ហុងគ្រី ១០៨,៧៨Mbps។ ក្នុង​នោះ​ល្បឿន​យឺត​បំផុត​គឺ​នៅ​ប្រទេស​ប្រ៊ុយណេ ដោយ​រត់​បាន​ត្រឹម ១៥,១៥Mbps និង​ចំណាយ​ពេល ៣ នាទី និង ១៨ វិនាទី​ដើម្បី​ទាញ​យក​ខ្សែ​ភាពយន្ត​រយៈ​ពេល ១ ម៉ោង​លើ Netflix។

ចំពោះ​ថ្លៃ​ចំណាយ​ជា​មធ្យម​ប្រចាំ​ខែ របាយការណ៍​ខាង​លើ​បង្ហាញ​ថា​អ៊ីស្រាអែល​ជា​ប្រទេស​ចាយ​តិច​បំផុត​ដោយ​អស់​ត្រឹម ១៣,៤២ ដុល្លារ ខណៈ​ខ្ពស់​បំផុត​គឺ​នៅ​ប្រទេស​សេដ្ឋី​អារ៉ាប់រួម​ចំណាយ​ដល់ ១៦១,៨២ ដុល្លារ/ខែ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម