តេស្ត​ទូរសព្ទ​មួយ​តឹក ១ លាន​គ្រឿង ទី​បំផុត​រក​ឃើញ​បញ្ហា​មួយ​ដែល​ប្រឈម​ខូច​ខ្ពស់​បំផុត

  • 2019-02-21 04:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ចេញ​ពី​ក្រុមហ៊ុន OptoFidelity ​ក្រោយ​សាកល្បង​តេស្ត​ទូរសព្ទ​មួយ​ទឹក​ចំនួន ១ លាន​គ្រឿង ខាង​ក្រុមហ៊ុន​ក៏​បាន​ផ្តល់​ចម្លើយ​ថា​ហានិភ័យ​នៃ​ការ​ទិញ​ទូរសព្ទ​មួយ​ទឹក​មក​ប្រើប្រាស់​គឺ​មាន​ភាគរយ​ទាប​បំផុត។

អនុប្រធាន​ជាន់​ខ្ពស់​នៃ​ OptoFidelty លោក Hans Kuosmanen មាន​ប្រសាសន៍​ថា៖ "ប្រសិន​អ្នក​ជាវ​ស្មាតហ្វូន​មួយ​ទឹក​ចេញ​ពី​បណ្តា​អ្នក​ផ្គត់ផ្គង់​បង្កើត​ឡើង​ដោយ​ផ្ទាល់ អ្នក​អាច​ទុក​ចិត្ត​ពួក​គេ​បាន ព្រោះ​បាន​ឆ្លងកាត់​ការ​តេស្ត​ពិនិត្យ​និង​ជួសជុល​រួច​ជា​ស្រេច​ហើយ ​ដោយ​ជា​រឿង​ចាំ​បាច់​មុន​យក​ទូរសព្ទ​ទាំង​នោះ​ដាក់​លក់ ដោយ​យើង​បាន​ធ្វើការ​ជាមួយ​ពួក​គេ​មួយ​ចំនួន ហើយ​រក​ឃើញ​ថា​ពិត​ជា​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​គុណភាព"។

ប្រភព​ដដែល​សង្កត់​ធ្ងន់​ថា​មាន​ចន្លោះ​ពី ៣ ទៅ ៤ ភាគរយ​ប៉ុណ្ណោះ​ដែល​ប្រឈម​នឹង​ការ​ជួប​បញ្ហា​មិន​ប្រក្រតី សល់​ពី​នោះ​ប្រមាណ ៩៥ ភាគរយ​ បញ្ហា​សុទ្ធ​សឹង​តែ​បាន​ដោះស្រាយ​រួច​ជា​ស្រេច មុន​ដាក់​ទូសព្ទ​លក់​លើ​ទីផ្សារ។

ជជែក​ដល់​ផ្នែក​លម្អិត​ដែល​ប្រឈម​នឹង​ការ​ខូចខាត​ខ្លាំង​បំផុត​លើ​ទូរសព្ទ​មួយ​តឹក ប្រភព​ទម្លាយ​ថា​គឺ​ជា​ផ្នែក​ប៊ូតុង (Button) ​ដែល​មាន​ដល់​ជាង ៣ ភាគរយ បន្ទាប់​មក​គឺ​អំពូល​ភ្លើង LED ​និង​ឧបករណ៍​បំពង​សំឡេង​ Speaker។

ទស្សនាវីដេអូខាងក្រោម៖

រំឭកថា​ប្រភេទទូរសព្ទដូចរៀបរាប់ខាងលើ ក៏ចង់បញ្ជាក់ដល់ប្រភេទផលិតផល Refurbished ដែលកន្លងមក ឃើញមានក្រុមហ៊ុននៅតំបន់អឺរ៉ុបជាច្រើនដាក់លក់ស្មាតហ្វូនទាំងនេះ តាមបណ្តាហាងចែកចាយធំៗរបស់ខ្លួន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម