Simeone បន្ត​ភាព​មិន​ដែល​ចាញ់​ក្រុម​មក​ពី​អ៊ីតាលី ក្រោយ​យក​ឈ្នះ Juventus

  • 2019-02-20 22:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Atletico Madrid បាន​យក​ឈ្នះ​ជើង​ខ្លាំង​មក​ពី​អ៊ីតាលី Juventus ២-០ នៅ​ផ្ទះ​ខ្លួន​ឯង​ក្នុង​ការ​ប្រកួត​ជើង​ទី​មួយ​វគ្គ​១៦​ក្រុម​ចុងក្រោយ​​ពាន​រង្វាន់ Champions League។

ក្នុង​ការ​ប្រកួត​វគ្គ​ទី​មួយ​ក្រុម​ភ្ញៀវ​ Juventus ​មាន​ឱកាស​ច្រើន​ទាត់​សំដៅ​​ទី​​លើ Atletico ខណៈ​ម្ចាស់​ផ្ទះ​មាន​ឱកាស​ល្អ​ម្ដង​ម្កាល​ដែរ។ យ៉ាងណា​ក្រុម​អ្នក​មិន​អាច​​រក​គ្រាប់​បាន​ឡើយ​នៅ​៤៥​នាទី​ដំបូង។ ឈាន​ដល់​វគ្គ​ទី​ពីរ​នាទី​៧០ Atletico ស្ទើរតែ​នាំ​មុខ​បាន​ទៅ​ហើយ ដោយ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Álvaro Morata តែត​បញ្ចូល​ទី​មួយ​គ្រាប់ តែ​ត្រូវ​អាជ្ញាកណ្ដាល​ពិនិត្យ VAR មិន​ឲ្យ​បាល់​ចូល​វិញ។

យ៉ាង​នេះ​ក្ដី​ Atletico មិន​បោះបង់​ការ​តស៊ូ​របស់​ខ្លួន​ឡើយ ។លុះ​ដល់​នាទី​៧៨ Jose Gimenez អាច​រក​បាន​មួយ​គ្រាប់​ មុន​ពេល​ខ្សែ​ការពារ Diego Godin ថែម​មួយ​គ្រាប់​ទៀត ជួយ Atletico ឈ្នះ ២-០ លើ Juventus។ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ Atletico បន្ត​មិន​ស្គាល់​ពាក្យ​ចាញ់​លើ​ក្រុម​មក​ពី​អ៊ីតាលី​ក្នុង​ពាន Champions League ក្រោម​ការ​ដឹក​នាំ​របស់​លោក Diego Simeone (ឈ្នះ​៥ ស្មើ២)៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម