​​អ្នក​ណា​ខ្លះ Fan ស្មាត់​ ឌូក ពេល​​នេះ​​ចូល​ហ្វឹកហាត់​វិញ​ហើយ​

  • 2019-02-21 08:35:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់​ធំ​ និង​ជា​ជម្រើស​ជាតិ​ឆ្នេរខ្សាច់​របស់​កម្ពុជា​កីឡាករ​បាល់ទះ ជុក សោភា (ឌូក) ពេល​នេះ​បាន​វិល​ចូល​មក​កាន់​ទីលាន​ហ្វឹកហាត់​វិញ​ហើយ បន្ទាប់​ពី​សម្រាក​ព្យាបាល​របួស​ជិត​២​ខែ​។

លោក ជុំ រដ្ឋា​

​​ស្មាត់​ ឌូក ទទួល​ការ​បាក់​ម្រាម​ដៃ​​ក្នុង​អំឡុង​ប្រកួត​មិត្ត​ភាព​នៅ​តារាង​បាល់ទះ​មួយ​កាល​​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៨ ហើយ​ពេល​នេះ​រូប​គេ​បាន​វិល​មក​កាន់​ទីលាន​ហ្វឹកហាត់​វិញ​​ហើយ​។ បើ​តាម​លោក ជុំ រដ្ឋា គ្រូ​បង្វឹក​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា ឌូក ហាក់​នៅ​ខ្លាច​រអា​​តិច​តួច​ក្នុង​អំឡុង​ហ្វឹកហាត់​​ ពី​ព្រោះ​រូប​គេ​មិន​ទាន់​សម​ជា​មួយ​ដៃ​ ដែល​ធ្លាប់​ទទួល​រង​របួស​បាក់​។

​គ្រូ​បង្វឹក​ដែល​ធ្លាប់​ចេញ​ទៅ​ហាត់​នៅ​ចិន​រូប​នេះ​បន្ថែម​ថា លោក​បាន​ដាក់​លំហាត់​ដល់ ឌូក ឲ្យ​ហាត់​ទះ​បាល់​ផ្ទប់​ដៃ​​របស់​ខ្លួន​ដែល​ធ្លាប់​​បាក់ ដើម្បី​ឲ្យ​សម​។ ​លោក​ថា មិន​យូរ​ទេ​ ឌូក នឹង​ជា​សះស្បើយ​ឡើង​វិញ។

​ជុក សោភា ហៅ ឌូក ជា​ស្មាត់​ធំ​មួយ​រូប​របស់​កម្ពុជា ដែល​គេ​តែង​ស្គាល់​ថា មាន​សមត្ថភាព​លោត​បាន​ខ្ពស់ និង​វ៉ៃ​លើ​បាំង​ល្អ។ ឌូក គឺ​ជា​អតីត​ជម្រើស​ជាតិ​បាល់ទះ​លើ​ក្ដារ​របស់​កម្ពុជា​មួយ​រូប​មាន​បទ​ពិសោធ​ច្រើន​ និង​ជា​ស្មាត់​ធំ​មួយ​រូប​របស់​ក្លឹប​កងទ័ពអន្តរាគមន៍​លេខ​៣៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​