ល្ងាច​នេះ​ ពេជ្រ ម្ទេស​ខ្មាំង ប៉ះ​ជើង​ខ្លាំង​វៀតណាម​ មានអាវុធល្អម្យ៉ាងម្នាក់

  • 2019-02-22 02:57:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​លេង​កណ្ដាប់​ដៃ ពេជ្រ ម្ទេស​ខ្មាំង​​ នឹង​ត្រូវ​តទល់​ជា​មួយ​​អ្នក​លេង​ក្បាច់គុន​​ Nguyen Tran Duy Nhat របស់​ប្រទេស​វៀតណាម​ក្នុង​កម្មវិធី WLC ដែល​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​​នា​វេលា​ម៉ោង ៦​ល្ងាច​តទៅ​នៅ​ទឹក​ដីមីយ៉ាន់ម៉ា​។

ពេជ្រ ម្ទេស​ខ្មាំង គូ​ទី​៤

ពេជ្រ ម្ទេសខ្មាំង​ និង​ Nguyen Tran Duy Nhat មាន​អាវុធ​ល្អ​ម្យ៉ាង​ម្នាក់ និង​មាន​គោល​ជំហរ​វ៉ៃ​ដូច​គ្នា។ ជើង​ខ្លាំង​កម្ពុជា​មាន​កណ្តាប់​ដៃ​វ៉ៃ​ចេញ​បាន​ល្អ​​ដែល​ជា​អាវុធ​ដ៏​​ល្អ​របស់​គេ​ ប៉ុន្តែ​ការ​ទាត់​ និង​កែង​ក៏​ជា​​ស្នៀត​ដ៏​សំខាន់​ផង​ដែរ។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​អ្នក​លេង​គុន​ខ្មែរ​ទៅ​វ៉ៃ​នៅ​លើ​ទឹក​ដី​វៀតណាម ខណៈ​លើក​ទី​១​បាន​ឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះ​​ដោយ​ពិន្ទុ។

ចំណែក​កីឡាករ​វៀតណាម​ Nguyen Tran Duy Nhat ក៏​មាន​បទ​ពិសោធ​​ប្រកួត​លើ​ឆាក​អន្តរជាតិ​ច្រើន​ដែរ។ បើ​និយាយ​ពី​អាវុធ​​របស់​គេ​វិញ​គឺ​ល្អ​ទាត់​តែ​ម្យ៉ាង​គត់​ដែល​ពេល​ខ្លះ​ក៏​មាន​​ឡើង​ជង្គង់​ដែរ។ កណ្តាប់​ដៃ​ និង​កែង​​មិន​មាន​អ្វី​ដែល​ធ្វើ​ឲ្យ ម្ទេស​ខ្មាំង​ត្រូវ​បារម្ភ​ខ្លាំង​ឡើយ។

អ្នក​ទាំង​ពីរ​មាន​គោល​ជំហរ​វ៉ៃ​ពី​ចម្ងាយ​ ឬ​ប្រយោល​ដូច​គ្នា​ ប៉ុន្តែ​​អ្នក​លេង​គុន​ខ្មែរ​អាច​មាន​ប្រៀប​ ប្រសិន​បើ​ចូល​​កៀក​ដើម្បី​ចេញ​កែង​ និង​ជង្គង់​ ខណៈ​ កីឡាករ​វៀតណាម​មិន​សូវ​ពូកែ​វ៉ៃ​កៀក​ឡើយ។

​កាល​ពី​ឆ្នាំ​២០១៨ ពេជ្រ ម្ទេស​ខ្មាំង ធ្លាប់​បាន​ឡើង​សង្វៀន​ World Lethwei Championship នៅ​ប្រទេស​មីយ៉ាន់ម៉ា​ម្ដង​ហើយ ដោយ​ពេល​នោះ​ទទួល​បាន​លទ្ធផល​ល្អ​​ ដោយ​ឈ្នះ​​ពិន្ទុ​កីឡាករ​ម្ចាស់​ផ្ទះ ​មីយ៉ាន់ម៉ា Mite Yine ៕ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​