Sarri តាំង​ចិត្ត​មិន​ចេញ​ពី Chelsea ទៅ​ដឹក​នាំ Roma ដាច់​ខាត

  • 2019-02-22 02:51:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Chelsea លោក Maurizio Sarri ​បាន​និយាយ​ថា លោក​នឹង​មិន​ចាកចេញ​ពី Chelsea ទៅ​កាន់ Roma ឡើយ។

ការ​និយាយ​បែប​នេះ​បន្ទាប់​ពី​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​បាន​ដឹក​នាំ Chelsea យក​ឈ្នះ​ Malmo ៣-០ នៅ Stamford Bridge សរុប​ទាំង​ពីរ​ជើងឈ្នះ ៥-១​ បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​​ Europa League។ Sarri កំពុង​តែ​​មាន​សម្ពាធ ដោយ​សារ​មួយ​រយៈ​ចុងក្រោយ​នេះ​លោក​ដឹក​នាំ​ក្រុម​មិន​សូវ​កាក់កប​សោះ។

សាកសួរ​តើ​លោក​មាន​ទំនាក់ទំនង​ជាមួយ Roma ឬ​ទេ? បុរស​វ័យ​៦០​ឆ្នាំ​តប​ថា៖ "ប្រាកដ​ណាស់​គ្មាន​ទេ ខ្ញុំ​នៅ​សល់​កុងត្រា​ជាមួយ Chelsea ​ដល់​រដូវ​កាល​ក្រោយ ដូច្នេះ​ការ​ចេញ​គ្មាន​ផ្លូវ​ទេ"។ មុន​ការ​ប្រកួត​នៅ Europa League កាល​ពី​យប់​មិញ​នេះ Chelsea បាន​បរាជ័យ​២​ប្រកួត​រួច​មក​ហើយ។ ក្នុង​នោះ​ចាញ់ Bournemouth ៤-០ ចាញ់ Manchester City ៦-០​ធ្លាក់​ពី FA Cup និង​ចាញ់ Man Utd។

Chelsea នឹង​ត្រូវ​ជួប Man City ម្ដង​ទៀត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ League Cup នៅ​ថ្ងៃ​អាទិត្យ​នេះ និង​ប្រកួត​បន្ទាប់​ប៉ះ Tottenham ក្នុង Premier League៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ