Emery ថា Arsenal ជា​ក្រុម​មួយ​ក្នុង​ចំណោម​៦​អាច​ឈ្នះ Europa League

  • 2019-02-22 04:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Unai Emery បាន​និយាយ​ថា Arsenal គឺ​ជា​ក្នុង​មួយ​ក្នុង​ចំណោម​៦​ក្រុម ដែល​អាច​ឈ្នះ​ពាន Europa League រដូវ​កាល​នេះ​ ប៉ុន្តែ​ក៏​មិន​ងាយ​ស្រួល​ដែរ។

កាំភ្លើង​ធំ​បាន​ឈាន​ទៅ​វគ្គ​១៦​​ក្រុម​ចុងក្រោយ Europa League ក្រោយ​ឈ្នះ​សរុប​ទាំង​ពីរ​ជើង​លើ​ក្រុម BATE ៣-១។ បន្ទាប់​ពី​ឡើង​ទៅ​វគ្គ​បន្ត​លោក Emery បាន​និយាយ​ថា៖ "ពួក​យើង​អាច​ឈ្នះ​ពាន។ យើង​អាច​និយាយ​បាន​ថា​មាន​តែ​៦​ក្រុម​ទេ​អាច​ឈ្នះ​ពាន​មួយ​នេះ ក្នុង​នោះ​មាន​ Arsenal មួយ​ដែរ។ ប៉ុន្តែ​វា​ពិត​ជា​ពិបាក។ មាន​ក្រុម​ជា​ច្រើន​ក៏​ចង់​បាន​វា​ដូច​គ្នា"។

អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​បន្ត​ថា៖ “ពួក​យើង​ត្រូវ​តែ​រីករាយ​​ជាមួយ​ការ​ប្រជែង​នេះ​ឲ្យ​ច្រើន និង​បង្កើត​បរិយាកាស​​ឲ្យ​ធំ​មួយ​ជាមួយ​អ្នក​គាំទ្រ​របស់​ពូក​យើង។ អារម្មណ៍​បែប​នេះ​អាច​ផ្ដល់​ឲ្យ​ពួក​យើង​​លទ្ធភាព​ច្រើន​ជាមួយ​គុណភាព​នៃ​ក្រុម​មួយ”។

ការ​ចាប់​ឆ្នោត​​វគ្គ​១៦​ក្រុម​ចុងក្រោយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២២ ខែ កុម្ភៈ​នេះ ដោយ​ជើង​ទី​មួយ​លេង​នៅ​ថ្ងៃ​ទី​៧ ខែ មីនា និង​ជើង​ទី​ពីរ​លេង​នៅ​ថ្ងៃ​ទី ១៤ ខែ មីនា៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ