ដឹងអត្ថន័យ និងគោលបំណងរចនាឈុតតំណាងជាតិ Miss Planet Cambodia ទើបដឹងថាអស្ចារ្យខ្លាំងបំផុត
- 2019-02-22 06:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត្ថន័យ និងគោលបំណងរចនាឈុតតំណាងជាតិ Miss Planet Cambodia ទើបដឹងថាអស្ចារ្យខ្លាំងបំផុត
ចន្លោះមិនឃើញ
ដើម្បីត្រៀមប្រកួតក្នុងកម្មវិធី "Miss Planet International 2019” កម្ពុជាបានលើកយកឈុតតំណាងជាតិមានឈ្មោះថា “ទេពធីតាមហាសង្ក្រាន្ត” ដោយកញ្ញា រីចំណាន កល្យាន ជាបេក្ខភាពតំណាង។
បើនិយាយពីគោលបំណងវិញ ការរចនាឈុតនេះឡើងគឺ៖ “ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ” ។ នេះបើតាមការបញ្ជាក់ពី Page Miss Planet Cambodia ។ Page ដដែលនេះ បានសរសេរពីអត្ថន័យនៃឈុតតំណាងជាតិ ដែលច្នៃដោយ លោក អ៊ី សុខជា លោក គួន មាឃ និង កញ្ញា រំដួល លិចទឹក ដូចខាងក្រោម៖
នៅក្នុងជំនឿខ្មែរ ពិធីបុណ្យនេះមានទំនាក់ទំនងយ៉ាងសំខាន់រវាងចក្រវាលនិងរាសីចក្រទាំង១២ នៅក្នុងឆ្នាំចន្ទគតិរបស់ខ្មែរ ដែលផ្សារភ្ជាប់ជីវិតមនុស្សទៅក្នុងចក្រវាឡធម្មជាតិ និងព្រហ្មវិហារធម៌ទាំង ៤ គឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ដែលជា “សារសន្តិភាព” ទៅកាន់មនុស្សជាតិទូទាំងពិភពលោក ។
ឈុតនេះ ត្រូវបានរចនាឡើងដូចទៅនឹង “ទិដ្ឋភាពនៃព្រះរាជពិធីដង្ហែព្រះសិរសាកបិលមហាព្រហ្ម” ដែលបានរៀបរាប់នៅក្នុងរឿងព្រេងនិទានអំពីធម្មបាលកុមារ និងកបិលមហាព្រហ្ម គឺ៖
១. មកុដចេតិយ៖ តំណាងឲ្យ “ភ្នំព្រះសុមេរុ” ដែលទេពធីតាមហាសង្ក្រាន្តហែប្រទក្សិណ ។
២. ក្លស់ បាំងសូរ្យ ចាមរ បៃមន បាំងសែង សែនត្វ័ន ភូតាន វាលវីជនី៖ គឺជាគ្រឿងដង្ហែប្រកបថ្នាក់ខ្ពស់ ដែលខ្មែរបានប្រើប្រាស់សម្រាប់ក្បួនដង្ហែនៅក្នុងព្រះរាជពិធី តាំងអំពីបុរាណរៀងមក ។ ការដែលដាក់គ្រឿងដង្ហែនេះសង្ខាង ចំនួន៧ ក៏យោងទៅតាមជំនឿលោកធាតុវិទ្យាដែលថា៖ “ភ្នំព្រះសុមេរុដែលជាផ្ចិតនៃចក្រវាល ត្រូវបានព័ទ្ធជុំវិញដោយជួរភ្នំប្រាំពីរជាន់ និងមហាសាគរប្រាំពីរជាន់” ។
៣. ទេពប្រណម្យទាំងសង្ខាង រួមនិងទេពធីតាមហាសង្ក្រាន្តដែលនៅចំកណ្ដាល តំណាងឲ្យ “សិរីទាំង ៣ ប្រការ” ដែលជាមង្គលនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីរបស់ខ្មែរ ។
៤. កណ្ដឹង និង ចង្រ្កង់ ដែលបង្កើតជាបទភ្លេង តំណាងឲ្យ ការប្រគំបទភ្លេងនៅព្រះរាជពិធីដង្ហែ ដែលជាទំនៀមរបស់ខ្មែរតាំងអំពីបុរាណ ៕
រូបភាព៖ Miss Planet Cambodia