កីឡាករ​ឥណ្ឌូណេស៊ីសង​សឹក​ ខុន​ ស៊ីចាន់​ ឲ្យ​មិត្ត​រួម​ជាតិបានសម្រេចទឹកទី១​

  • 2019-02-22 11:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ក្បាច់​គុន​ចម្រុះ​កម្ពុជា ខុន ស៊ីចាន់ ត្រូវ​បាន​កីឡាករ​ឥណ្ឌូណេស៊ី Rudy​ Agustian ឃ្លេ​បាន​គោះ​ដៃ​ចុះ​ចាញ់​ការ​ប្រកួត​នៅ​ពាក់​កណ្តាល​ទឹក​ទី​១​មុន​នេះ​បន្តិច​នៅ​ប្រទេស​សិង្ហបុរី។

កីឡាករ ខុន ស៊ីចាន់ នៅក្រោម

ការ​ប្រកួត​នេះ​កីឡាករ​កម្ពុជា ខុន ស៊ីចាន់ មិន​ធ្វើ​អ្វី​សោះ​លើ​កីឡាករ​ឥណ្ឌូណេស៊ី​ដោយ​គ្រាន់​តែ​ទឹក​ទី​១ Agustian ចូល​ចាប់​ក្រោម​ផ្តួល​ និង​ប្រើ​បច្ចេកទេស​ឃ្លេ​បាន​សម្រេច។ អ្វី​ដែល​ជា​ចំណូច​ខ្លាំង​របស់​កីឡាករ​ឥណ្ឌូណេស៊ី​រូប​នេះ​គឺ​មាន​ទាំង​កម្លាំង​ បច្ចេកទេស និង​កម្ពស់​ដែល​មាន​ប្រៀប​លើ​ ខុន ស៊ីចាន់​តែ​ម្តង។

កីឡាករ​ឥណ្ឌូណេស៊ី​ Rudy Agustian ប្រកួត​បាន​៩​ដង​ទាំង​លើក​នេះ​ដោយ​ ឈ្នះ​៧ និង​ចាញ់​២​ ហើយ​នេះ​ជា​ជ័យជម្នះ​ដែល​រូប​គេ​អាច​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ​ដែល​ធ្លាប់​ចាញ់​ ខុន ស៊ីចាន់ កាល​ពី​ឆ្នាំ​២០១៨៕

អត្ថបទ៖ ជាន ចាន់រ៉ា