Solskjaer៖ គ្មាន​ខ្សែ​បម្រើ​កណ្ដាល​ណា​​ដូច Pogba ទេ

  • 2019-02-22 13:17:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​ចាត់ការ​បណ្ដោះអាសន្ន​ក្លឹប​ Manchester Unitedលោក Ole Gunnar Solskjaer បាន​លើកឡើង​ថា​ ខ្សែ​បម្រើ​បារាំង​ Paul Pogba មាន​ចំណុច​ល្អ​ច្រើន​ ហើយ​ចំពោះ​តួនាទី​ដូច​គេ (ខ្សែ​បម្រើ​កណ្ដាល) Ole គិត​ថា​មិន​មាន​កីឡាករ​ណា​មាន​កាយសម្បទា​ល្អ​ក្បែរ​ Pogba ទេ។

លោក​បាន​និយាយ​ថា​៖ " ខ្សែ​បម្រើ​មាន​ច្រើន​ប្រភេទ​ណាស់​ តែ​ខ្សែ​បម្រើ​តួនាទី​ដូច​ Pogba ខ្ញុំ​គិត​ថា​មិន​មាន​នរណា​មាន​កាយសម្បទា​ដ៏​ល្អ​ដូច​គេ​ទេ​។ Pogba អាច​រក​គ្រាប់​បាល់​បាន ហើយ​ក៏​មាន​បច្ចេកទេស​ក្នុង​ការ​បិទ​គេ​ដែរ​ " ។

អ្នក​ចាត់ការ​ន័រវែស​រូប​នេះ​បាន​បន្ត​ថា​៖ " Pogba ​អាច​ប៉ះ​បាល់​បាន​ឆ្ងាយ​ល្អ​ នៅ​ពេល​ដែល​គាត់​នៅ​តំបន់​បម្រើ​ការពារ​។ ខ្ញុំ​មិន​គិត​ថា​តំបន់​នេះ​ ជា​តួនាទី​ល្អ​បំផុត​របស់ Pogba ទេ​ តែ​គេ​អាច​ធ្វើ​បាន​ល្អ​ " ។

ក្នុង​ ១២​ប្រកួត​ក្រោម​ការ​ដឹកនាំ​របស់ Ole ខ្សែ​បម្រើ​បារាំង​ Paul Pogba រក​គ្រាប់​បាល់​បាន​ចំនួន ៩​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចំនួន ៦​ដង​៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី