មួយយប់ សមត្ថកិច្ចបង្ក្រាបអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀនជាង៣០០នាក់ នៅមជ្ឈមណ្ឌល Rock
- 2019-02-23 08:28:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយយប់ សមត្ថកិច្ចបង្ក្រាបអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀនជាង៣០០នាក់ នៅមជ្ឈមណ្ឌល Rock
ចន្លោះមិនឃើញ
សមត្ថកិច្ចចម្រុះបានចុះទៅបង្ក្រាបអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀន បានជាង ៣០០នាក់ នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក (Rock) កាលពីយប់ថ្ងៃទី ២២ ខែកុម្ភៈ ម្សិលមិញនេះ។ នេះបើយោងតាមផេកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ស ថេត បង្ហោះនៅប៉ុន្មានម៉ោងមុននេះបន្ដិច។
អគ្គស្នងការរងនគរបាលជាតិ ឧត្ដមសេនីយ៍ឯក ស ថេត បានសរសេរនៅលើផេករបស់ខ្លួនថា "យប់មិញ ខ្ញុំ និងស្នងការរងជាច្រើនរូប ព្រមទាំងកម្លាំងជំនាញចម្រុះ បានចុះបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំដោយផ្ទាល់នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ដោយឃាត់ខ្លួនអ្នកប្រើប្រាស់ និងអ្នកចែកចាយជាង ៣០០នាក់ ក្នុងនោះមានជនជាតិចិន១៤នាក់ ហើយដកហូតបានគ្រឿងញៀនជាង ៣៩គីឡូក្រាម និងសារធាតុញៀនជាទឹក ៩គីឡូ២ខាំ ជញ្ជីងថ្លឺងគ្រឿងញៀន ១២ និងកំាភ្លើងខ្លី ១ដើម"។
សូមទស្សនាវីដេអូ