Khmer United A បន្ត​បង្ហាញ​ភាព​ខ្លាំង​បំបាក់​ក្រុម​ខ្លាំង Bayon

  • 2019-03-11 03:03:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​ខ្លាំង​របស់​លោក​បណ្ឌិត​លោក គីម ហ៊ាង Khmer United A បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​ខ្លាំង Bayon Wonderers ៥-១ ​កាល​ពី​ម្សិល​មិញ​នេះ​នៅ​ទីលាន​វេស្ទើន​ភ្នំពេញ សម្រាប់​ការ​ប្រកួត​ Keller Williams Cambodia League 2019 សប្ដាហ៍​ទី​២​។

សកម្មភាពប្រកួត​ម្សិលមិញ

ក្រុម​ខ្លាំង​ Khmer United A ​​​បាន​ប្រើ​ទម្រង់​លេង​យ៉ាង​ល្អ​របស់​ខ្លួន​​វាយ​សម្រុក​ទៅ​លើ​ក្រុម​ខ្លាំង Bayon​ ហើយ​អាច​រក​គ្រាប់​បាល់​ជា​បន្ទាប់​ៗ រហូត​រក​បាន​​៥​គ្រាប់​។ បើ​​ទោះ​ប្រឹងប្រែង​វាយ​សម្រុក​មក​លើ Khmer United A វិញ​យ៉ាង​ណា​ក្ដី​ក៏​ក្រុម Bayon មិន​អាច​តាម​បាន​ស្មើ ដោយ​រក​បាន​ត្រឹម​១​គ្រាប់​។ ​ចប់​ការ​ប្រកួត Khmer United A យក​ឈ្នះ Bayon ៥-១ ។

ជ័យជម្នះ​របស់​ Khmer United A ​នៅ​សប្ដាហ៍​ទី​២ ​បាន​ធ្វើ​ពួក​គេ​​មាន​ពិន្ទុ​ស្មើ​ក្រុម​លេខ​១ AVATAR ៦ ពិន្ទុ​ដូច​គ្នា​ប៉ុន្តែ​ចាញ់​គ្រាប់​ស៊ុត​។ ​កាល​ពី​សប្ដាហ៍​ទី​១ Khmer United A ​បានយក​ឈ្នះ​ទៅ​លើ​ក្រុម Mambo PP ៤-២ ។

លទ្ធផល​សប្ដាហ៍​ទី​២

  • Sen Sok ២-៥ Bassac

  • Riel PP ៣-០ Tang Kok

  • ISI ៧-២ Tun Sorng

  • MAMBO ៦-០ ATK

  • Khmer United U22 ១-១ Sniper

  • Avatar ១៣-០ Avaya

  • Khmer United B ៤-២ Home Sport

  • Khmer United A ៥-១ Bayon

រូបមន្ត​នៃ​ការ​ប្រកួត​ក្រុម​ឈ្នះ​ទទួល​​បាន ៣ ពិន្ទុ​​ស្មើ ១ ពិន្ទុ​ចាញ់ ០ ពិន្ទុ​។ ​​ក្រុម​ចូល​រួម​ឆ្នាំ​នេះ​មាន ១៦ សម្រាប់​ក្រុម​ដែល​មាន​ពិន្ទុ​លើស​គេ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​១​ជើង នឹង​ក្លាយ​ជា​ជើង​ឯក Keller Williams Cambodia League 2019 ស្រប​ពេល​ក្រុម​​ចន្លោះ​​ពី​លេខ ២ ដល់​លេខ ៥ នឹង​ធ្វើ​ការ​ប្រកួត​​ដណ្ដើម​ជើង​ឯក KW Cambodia Cup 2019។

​ប្រាក់​រង្វាន់ ៖

  • ជើង​ឯក​ KW Cambodia League 2019 ទទួល​បាន ២៤ លាន​រៀល​

  • ជើង​​ឯក​ KW Cambodia Cup 2019 ទទួល​បាន ១២ លាន​រៀល​

  • ​ជើង​ឯក​រង​ទទួល​បាន​ ៨​លាន​រៀល​

  • ​ចំណាត់​ថ្នាក់​លេខ៣​ទទួល​បាន​ ​៦​លានរៀល​

  • ក្រុម Fair Play ទទួល​បាន ២ លាន​រៀល

  • អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​១​លាន​រៀល​

  • អ្នក​ចាំ​ទី​ល្អ​ជាង​គេ ១​​លាន​រៀល​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​