ទិដ្ឋភាព​រដ្ឋមន្រ្ដី​ក្រសួងប្រៃសណីយ៍ ទស្សនា​ស្ដង់​​ពិព័រណ៍​ Digital Cambodia ព្រឹកនេះ

  • 2019-03-17 05:50:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែមីនា ឆ្នាំ២០១៩ នេះ បាន​អញ្ជើញ​ទស្សនា​ស្ដង់​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់ជាតិ Digital Cambodia 2019 នៅ​សាល​ពិព័រណ៍​កោះពេជ្រ។

ក្រៅ​ពី​ស្វែងយល់​ពី​សេវាកម្ម និង​ផលិតផល​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំងនោះ ឯកឧត្ដម​ក៏​បាន​កោត​សរសើរ​ស្នា និង​របក​គំហើញ​ថ្មី នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ក្រុមហ៊ុន Startup របស់​យុវជន​ខ្មែរ​ផងដែរ។

សូម​បញ្ចាក់ថា Digital Cambodia ជា​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់ជាតិធំំ​ជាងគេ និងដំបូង​គេ​របស់​កម្ពុជា ដែលមាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ជាច្រើន​ចូលរួម​តាំង​បង្ហាញ​សេវាកម្ម និង​ផលិតផល​របស់​ខ្លួន រយៈពេល ៣ថ្ងៃ​ ពីថ្ងៃទី១៥ ដល់ ១៧ ខែមីនា ឆ្នាំ២០១៨ នៅ​សាល​ពិព័រណ៍​កោះពេជ្រ។ កម្មវិធីនេះ ក៏មានវាគ្មិន​ល្បីៗ​ជាច្រើន ចូលរួម​ធ្វើ​បទបង្ហាញ​ ទាក់ទងនឹងបដិវត្ត​ឧស្សាហកម្ម ជំនាន់ទី៤ និង​ការ​ Startup អាជីវកម្ម។

សូមទស្សនា​វីដេអូ និងបណ្ដុំរូបភាព​ខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ