ឆែកក្នុងកូដ iOS 12.2 Beta 6 ឃើញតម្រុយឧបករណ៍ថ្មីមួយ ដែល Apple ត្រៀមបង្ហាញឆាប់ៗ
- 2019-03-20 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆែកក្នុងកូដ iOS 12.2 Beta 6 ឃើញតម្រុយឧបករណ៍ថ្មីមួយ ដែល Apple ត្រៀមបង្ហាញឆាប់ៗ
ចន្លោះមិនឃើញ
យោងតាម Guilherme Rambo បានរាយការណ៍ថាកំណែកូដក្នុងប្រព័ន្ធប្រតិបត្តិ iOS 12.2 Beta 6 បានបង្ហាញតម្រុយយ៉ាងច្បាស់ពីការត្រៀមចេញផ្សាយនូវឧបករណ៍សាកថ្មឥតខ្សែ AirPower ដែលក្រុមហ៊ុន Apple ធ្លាប់បង្ហើបអស់រយៈពេលជាយូរណាស់មកហើយ។
Rambo បានរកឃើញថាក្នុងកូដនៃកំណែសាកល្បងនោះ មានរួមបញ្ចូលពីឧបករណ៍ពីរអាចសាកថ្មលើបន្ទះតែមួយ។ សារនេះមិនខុសពីការលើកឡើងរបស់ Apple កន្លងមក ថា AirPower អាចសាកឧបករណ៍ដល់ទៅ ៣ ក្នុងពេលតែមួយ ដែលមានបង្ហាញថាមពលនៃដំណើរការសាកលើអេក្រង់ឧបករណ៍ធំមួយ។
គួរបញ្ជាក់ថា Apple ក៏ទើបចេញផ្សាយ iPad និង iMac ជំនាន់ថ្មីកាលពីថ្មីៗនេះ ហើយនៅថ្ងៃបន្ទាប់គ្រប់គ្នាក៏រំពឹងថានឹងមាន iPod Touch ម៉ូឌែលណាមួយ គួបផ្សំកាស AirPods 2 ជាមួយឧបករណ៍ AirPower ដែលនឹងមកដល់នៅសប្ដាហ៍ក្រោយអំឡុងថ្ងៃទី ២៥ មិនា។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
Vivo V15 ដាក់លក់នៅខ្មែរតម្លៃ ៣៥៩ ដុល្លារ មានថែមកាដូច្រើនសន្ធឹក
ចៀសវាងមានបញ្ហាថ្ងៃក្រោយ ទិញឡានមួយទឹកជិះ ត្រូវមានឯកសារអ្វីខ្លះ?