ភាពយន្តរឿង «តន្រ្តីជីវិត» នឹងមានបញ្ចាំងនៅកម្ពុជាហើយ

  • 2019-03-20 06:48:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីរង់ចាំអស់ពេលជាយូរ ប្រមូលពានរង្វាន់ពីមហោស្រពអន្តរជាតិជាច្រើនកន្លែង ក្នុងខែមីនា ឆ្នាំ ២០១៩ នេះ រឿង «តន្រ្តីជីវិត» ឬ "In the life of Music" នឹងមានក្នុងរោងភាពយន្តទំនើបនៅភ្នំពេញ និងសៀមរាបហើយ។

អ្នកនាង Caylee So និងលោក សុខ វិសាល

ភាពយន្តនេះជាការសហការដឹកនាំរួមគ្នាដោយអ្នកនាង Caylee So និងលោក សុខ វិសាល ដោយមាន ចូលរួមសម្ដែងដោយតារាល្បីៗទាំងក្នុងប្រទេស និងក្រៅប្រទេសជាពិសេសអ្នកនាង Ellen Wong ជាតារាសម្ដែងខ្មែរមកពីប្រទេសកាណាដា ដែលធ្លាប់សម្ដែងក្នុងខ្សែភាពយន្តហូលីវូដជាច្រើន។

Ellen Wong

រឿង «តន្ត្រីជីវិត» ជាភាពយន្តផ្សារភ្ជាប់ជំនាន់របស់ជនជាតិខ្មែរអនិកជន មកកាន់កម្ពុជាវិញ ដោយបទចម្រៀង «ចំប៉ាបាត់ដំបង» បទនិពន្ធ និងច្រៀងដោយ លោក ស៊ីន ស៊ីសាមុត បានចង់ភ្ជាប់សាច់រឿងពីដើមដល់ចប់ ពិសេសបង្គប់ខ្លឹមសារ រសជាតិជីវិត ប្រវត្តិស្នេហា យុវវ័យ មុនសម័យខ្មែរក្រហម ការតស៊ូ និងការវិលត្រឡប់របស់មនុស្សជំនាន់ក្រោយ មកកាន់កម្ពុជាវិញ។

តួសម្តែងសំខាន់ក្នុងរឿង

ចង់ដឹងថារឿង «តន្ត្រីជីវិត» មានអត្ថន័យខ្លឹមសារយ៉ាងណា កុំភ្លេចទៅរកទិញសំបុត្រកុនទស្សនារឿងនេះ ចាប់ពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៩ នេះតទៅ នៅគ្រប់រោងភាពយន្ត។

អត្ថបទ៖ Sunny

អត្ថបទពេញនិយម