ក្រ​សួង​ពិនិត្យ​បច្ចេកទេស​គម្រោងបង្វែរបរិមាណទឹក​ក្នុង​ស្ទឹង​ព្រែក​ត្នោត​

  • 2019-03-20 09:33:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដូវ​វស្សា​ជានិច្ចកាល​អ្នក​រស់នៅ​ម្ដុំ​ស្ទឹង​ព្រែក​ត្នោត​មាន​ខេត្ត​កំពង់ស្ពឺ កណ្ដាល តាកែវ និង​ភ្នំពេញ​ជា​ដើម តែ​រង​នូវ​ទឹកជំនន់ចេញពីព្រែកនេះ ដោយ​មាន​បរិមាណទឹក​ចន្លោះពី​១២០០ ទៅ​១៥០០​ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី។

(រូបភាព៖ ក្រ​សួងធនធានទឹក)

ដើម្បី​ដោះ​ស្រាយ​បញ្ហានេះ ក្រ​សួ​ធនធានទឹក​កំពុង​ត្រូតពិនិត្យ​បច្ចេកទេស​បង្វែរ​ទឹក​ស្ទឹង​ព្រែក​ត្នោត​ឲ្យ​ហូរទៅ​កាន់​ខែត្ត​តាកែវ មុន​នឹង​ធ្លាក់​មក​ដល់ទំនប់​៧មករា ក្នុង​ភូមិសាស្រ្ត​រាជធានីភ្នំពេញ។ នេះបើ​តាម​ព័ត៌មាន​នៅ​លើទំព័រ​ហ្វេសបុក​របស់​ក្រ​សួងនារសៀល​នេះ។​

ប្រភព​ខាង​លើ​បន្តថា៖ «ដូចនេះ​ទើប​គោល​បំណង​នៃគម្រោង​គឺ​បង្វែរ​បរិមាណទឹក​ដែល​មានធារ​ទឹក​អតិបរិមារ​ហូត​ទៅដល់​ ១២០០-១៥០០ម៉ែត្រគូប/s​ ដោយ​ចាប់​បង្វែរពី​ភាគខាង​លើមុន​ធ្លាក់​មក​ដល់​សំណង់​៧មករា តំរង់​ឆ្ពោះ​ទៅ​កាន់​ខេត្តតាកែវ​ដោយ​ទុក​ជាវិធាន​ដើម្បី​រំដោះ​ទឹកជំនន់​ផង និង​ស្រោច​ស្រពផល​ដំណាំផង​ ដោយ​រក្សា​ទឹកតាម​លំហូរស្ទឹង​ព្រែក​ត្នោត​ចាស់​ក្នុង​កម្រិត​សមល្មម​ដែល​អាច​ធានាបាន​តែ​ប៉ុណ្ណោះ»៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម