Vinicius បង្ហើប​ថា​ក្លឹប​ធំ​មួយ​ចង់​ឲ្យ​លុយ​ច្រើន​ជាង​​ Real ទៀត​ផង

  • 2019-03-20 12:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Real Madrid កីឡាករ​ Vinicius Jr បាន​ប្រាប់​សារព័ត៌មាន Cadena Ser ថា​ ក្លឹប​ Barcelona មាន​បំណង​ឲ្យ​ប្រាក់​ខែ​ច្រើន​ជាង​ក្លឹប​អធិរាជ​ស​ទៀត​ផង​ តែ​រូប​គេ​ជ្រើសរើស​គម្រោង​ដែល​ផ្ដល់​ឲ្យ​ដោយ​ក្លឹប​ Real Madrid។

Vinicius បាន​និយាយ​ថា​៖ " ឪពុក​របស់​ខ្ញុំ​មិន​ដែល​ប្រាប់​ពី​ចំណាប់​អារម្មណ៍​របស់​ក្លឹប​ Real Madrid និង​Barcelona ទេ​ រហូត​ដល់​ក្លឹប​ទាំង​ពីរ​ទាក់ទង​មក​។ បន្ទាប់​មក​ ពួក​យើង​ក៏​ទៅ​មើល​ក្លឹប​ទាំង​ពីរ​ ហើយ​ក៏​ចូល​ចិត្ត​ទាំង Barcelona និង​ Real Madrid '' ។

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​រូប​នេះ​បាន​បន្ត​ថា​៖ " Barcelona ចង់​ឲ្យ​លុយ​ខ្ញុំ​ច្រើន​ជាង​នេះ តែ​ឪពុក​ខ្ញុំ​ និង​ខ្ញុំ​ចង់​បាន​គម្រោង​ដ៏​ល្អ​ជាង​គេ​របស់ Real Madrid '' ។

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ " អ្វី​ៗ​កើត​ឡើង​លឿន​ណាស់​។ គ្មាន​នរណា​គេ​គិត​ថា​ ខ្ញុំ​បាន​លេង​ក្រៅ​ប្រទេស​ប្រស៊ីល​ទេ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ Real Madrid បាន​ចុះ​កុងត្រា​ផ្ទេរ​យក​ Vinicius Jr នៅ​ឆ្នាំ​២០១៧ តែ​កីឡាករ​រូប​នេះ​មក​លេង​នៅ​អេស្ប៉ាញ​នៅ​ឆ្នាំ​២០១៨ បន្ទាប់​ពី​រូប​គេ​គ្រប់​អាយុ​ ១៨​ឆ្នាំ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី