ព្រោះអាណិត! គ្រាន់តែទំនេរការងារភ្លាម ខាត់ សុឃីម ឆ្លៀតណាត់ជួបស្ត្រីម្នាក់រត់កង់បីភ្លែត
- 2019-03-21 08:45:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះអាណិត! គ្រាន់តែទំនេរការងារភ្លាម ខាត់ សុឃីម ឆ្លៀតណាត់ជួបស្ត្រីម្នាក់រត់កង់បីភ្លែត
ចន្លោះមិនឃើញ
តារាពហុជំនាញ ខាត់ សុឃីម បានណាត់នារីរត់កង់បីឥណ្ឌាដែលជាស្ត្រីម៉េម៉ាយចិញ្ចឹមកូនម្នាក់ឯងមកជួបនៅឯផ្ទះរបស់ខ្លួននៅថ្ងៃ២១មីនា២ឆ្នាំ២០១៩នេះ។
ហេតុផលដែលធ្វើអោយអ្នកនាងខាត់សុឃីម ក្តុកក្តួលក្នុងចិត្តរហូតដល់ជួយស្ត្រីរូបរីនោះ គឺដោយសារតែអ្នកស្រីជាមនុស្សមានការតស៊ូ និងពុះពារដើម្បីកូន ទោះខ្លួនជាស្រីមេម៉ាយ តែអាចធ្វើបានទោះជាការងារនោះ សម្រាប់តែមនុស្សប្រុសយ៉ាងណាក្តី។ ណាមួយ សុឃីម ពិតជាចង់ជួបនិយាយជាមួយនារីតស៊ូម្នាក់នេះខ្លាំងដែលពោរពេញដោយការតស៊ូទោះមានឈ្មោះជាស្ត្រីម៉េម៉ាយតែមិនរុញរាក្នុងការតស៊ូក្នុងជីវិតរបស់ខ្លួនឡើយ។
ក្នុងចំណោមអ្នករត់កង់បីឥណ្ឌា ដែលសុទ្ធសឹងតែជាបុរស អ្នកស្រី ឆេង ដានី ជាស្ត្រីដ៏កម្រម្នាក់ដែលកាន់ចង្កូតដឹកអ្នកដំណើរលើយាន្តកំពុងពេញនិយមមួយនេះ ដោយត្រូវចេញពីផ្ទះតាំងពីព្រឹកព្រលឹមដល់យប់ជ្រៅ ជាមួយវត្តមានកូនប្រុសបណ្ដូលចិត្តនាំមកជាប់ខ្លួនជានិច្ច។ ក្នុងសម្លៀកបំពាក់សមសួនបែបអ្នកធ្វើការការិយាល័យ និងពាក់វ៉ែនតាផងនោះ ស្ត្រីវ័យ ២៦ ឆ្នាំរូបនេះបានរៀបរាប់បន្ថែមផងដែរ សម្រាប់ថ្ងៃនេះ ខ្លួនសប្បាយរីករាយខ្លាំងណាស់ដែលបានជួបអ្នកនាង ខាត់ សុឃីមផ្ទាល់ពិតជាមិនគួរជឿថា តារាស្រីរូបនេះចិត្តល្អខ្លាំងណាស់ ដានីថ្លែងថា៖ "បាននិយាយជាមួយគាត់កក់ក្តៅក្នុងចិត្តខ្លាំងណាស់ដូចបាននិយាយជាមួយបងស្រី គាត់ណែនាំឲ្យយោបល់ច្រើនណាស់គាំទ្រ និងលើកទឹកចិត្តខ្ញុំ កាន់តែឲ្យខ្ញុំមានសង្ឃឺមបន្តដំណើរក្នុងជីវិតបន្តទៅមុខទៀតដើម្បីអនាគតកូនប្រុសរបស់ខ្ញុំ ពិសេសអរគុណសម្រាប់ថវិកាដែលបងស្រីខាត់ សុឃីម ផ្តល់មកឲ្យខ្ញុំចេញពីទឺកចិត្តពិតជាអរគុណខ្លាំងណាស់"។ ប៉ុន្តែដានី សុំមិនបញ្ជាក់ថាថវិកាបានមកនោះប៉ុន្មានទេ ព្រោះមិនចង់ឲ្យប៉ះពាល់ទឹកចិត្តអ្នកនាងខាត់ សុឃីមនៅឯផ្ទះក្នុងបុរីជ័យជំនះ ។
អ្នកនាង ខាត់ សុឃីម បានបញ្ជាក់មកកាន់ Sabay ថា៖ "ភាពរឹងមាំរបស់ប្អូនស្រីចាប់យកការងារបុរសដើម្បីរកប្រាក់ចិញ្ចឹមកូននេះគ្រាន់តែជាផ្នែកមួយនៃការហែលឆ្លងដំណើរជីវិតដ៏លំបាកជាកូនអ្នកក្រីក្រជនបទនៅភូមិតាកោរ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ គាត់ជាស្ត្រីម៉េម៉ាយទៀត ពេលឃើញគាត់ផ្ទាល់ពិតជាគួរឲ្យអាណិតខ្លាំងណាស់ មានបងប្អូនស្រីមួយចំនួនគ្រាន់បើជាងគាត់ ផុស Sad តាមបណ្តាសង្គម តែគាត់អត់ទេ? ត្រូវចិញ្ចឹមកូន ថ្លៃជួលផ្ទះនៅម្តុំសំណង់១២ និងសន្សំបង់ការប្រាក់រំលោះកង់បី ដែលទិញគេ ៣៦០០ដុល្លារ ហើយពេលខ្លះត្រូវយកកូនតាមត្រឹកៗទៀត ខ្ញុំនិយាយមិនចេញទេអាណិតគាត់ខ្លាំងណាស់"។ អ្វីដែលអ្នកនាងសុំសំណូមពរគឺ សូមឲ្យបងប្អូនសប្បុរសជន ដែលមានបំណងចង់ជួយដានី អាចទាក់ទងតាមលេខទូរស័ព្ទ ក្នុងវីដេអូផ្ទាល់ ហើយសុឃីម ក៏សង្ឃឺមថាប្អូនស្រី និងមានសប្បុរសជនចិត្តធម៌អាចជួយរំលោះកង់បីឲ្យអ្នកម្ដាយរូបនេះដាច់បានគ្រាន់សល់លុយទុកចិញ្ចឹមកូនបង់ថ្លៃសាលាឲ្យកូនរៀនផងដែរ៕
ផ្តល់សិទ្ធដោយ៖ អ្នកនាង ខាត់ សុឃីម & អ្នកនាង ឆេង ដានី (អ្នករត់កង់បី)