OPPO​ ​បង្ហាញ​​ ​F11​ ​Pro​ ​ជា​ផ្លូវការ​​នៅ​កម្ពុជា​ ពិតជា​ប្លែក​ ​និង​​ទាក់ទាញ​មែន​!

  • 2019-03-21 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយពី​មាន​ព័ត៌មាន​បែកធ្លាយ​ទាក់ទង​នឹង​ផលិតផល​ថ្មី​ ​F11​ ​Pro​ ​ជាច្រើន​ដង​រួចមក​ ​នៅថ្ងៃទី២០​ ​ខែ​មិនា​ ​ឆ្នាំ២០១៩​ ​នេះ​ ​ក្រុមហ៊ុន​ទូរស័ព្ទ OPPO​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ ​និង​​បង្ហាញខ្លួន​ជា​ផ្លូវការ។​

​ទូរសព្ទ​ ​F11​ ​Pro​ ​ដ៏​ស្រស់​សង្ហា​ ​និង​​ទាក់ទាញ​បំផុត​ ក្នុងកម្មវិធី​ ​Launching​ ​Event​ ​នេះ​​មាន​អ្នកចូលរួម​ច្រើន​ ​ស្ទើរតែ​មិន​គួរឲ្យ​ជឿ​ ​ដែល​រួមមាន​ក្រុមការងារ​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុនOPPO ទាំង​នៅ​កម្ពុជា​ ​និង​ ​ក្រៅប្រទេស​ ​ដែល​រួមមាន​បងប្អូន​ជា​ម្ចាស់ហាង​លក់​ទូរសព្ទ។​

លើសពីនេះ ក៏​មាន​ក្រុម​តារា​តំណាង​ឲ្យ​ផលិតផល​ទូរស័ព្ទ​ដៃ​ ​OPPO​ ​ទាំង​បី​ដួង​ដ៏​មាន​ប្រជាប្រិយ​ភាព​ប្រចាំ​នៅ​កម្ពុជា​ ​គឺ​អ្នកនាង​ពេជ្រ​សោភា​ ​កញ្ញា​រ៉េ​ត​ស៊ូ​ហ្សា​ណា​ ​និង​ ​លោកStep​,​ ​ក្រុម​តារា​ដៃគូ​សហការ​ផ្សព្វផ្សាយ​(​KOL​)​ ​ទូរស័ព្ទ​ដៃ​ ​OPPO​,​ ​ក្រុម​អ្នកសារព័ត៌មាន​ជាតិ​ ​និង​ ​អន្តរជាតិ​ ​មក​ពី​គ្រប់​ស្ថាប័ន​ព័ត៌មាន​ ​ព្រមទាំង​ក្រុម​អ្នកគាំទ្រ​ផលិតផល​ទូរស័ព្ទ​ដៃ​ ​OPPO​ ​ជាច្រើន​នាក់​ទៀតផង​ដែរ​។

ក្នុង​នោះ​ក៏​មាន​កិច្ច​សម្ភាសន៍​អំពី​ចំណាប់​អារម្មណ៍​របស់​អតិថិជន​ដែល​មានសំណាង​ទទួល​បាន​ឱកាស​ចូលរួម​ ​ក្រោយពី​កម្មវិធី​ ​Blind​ ​Order​ ​F11​ ​Pro​ ​ដែល​ជ្រើសរើស​ដោយ​ ​System​ ​របស់​ក្រុមហ៊ុន​ ​ហើយក៏​មានការ​ប្រកាស​តម្លៃ​លក់​ទូរសព្ទ​ ​F11​ ​Pro​ ​ជា​ផ្លូវការ​ ​ក្នុង​តម្លៃ ៣៣៩ ដុល្លារប៉ុណ្ណោះ។

​អ្វី​ដែល​ធ្វើឲ្យ​អ្នកចូលរួម​ទាំងអស់​មានការ​ពេញចិត្ត​ ​និង​ ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នោះ​ ​គឺ​ការរចនា​ ​Experience​ ​Zone​ ​របស់​ ​F11​ ​Pro​ ​ដែល​បាន​រៀបចំឡើង​យ៉ាង​ល្អឥតខ្ចោះ​ពី​មួយ​ដំណាក់កាល​ ​ទៅ​មួយ​ដំណាក់កាល​ពិតជា​ប្លែក​ ​និង​បាន​បន្សល់ទុក​នូវ​អនុស្សារី​រយ៍​ជាច្រើន​ជាមួយគ្នា​មិន​អាច​បំភ្លេច​បាន​។

F11​ ​Pro​ ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ ​OPPO​ ​បាន​ធ្វើឲ្យ​អ្នក​និយម​ប្រើប្រាស់​ទូរស័ព្ទ​នៅ​ទូទាំង​ពិភពលោក​ ​និង​ ​នៅក្នុង​ប្រទេស​កម្ពុជា​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ​ដោយសារតែ​ការរចនា​រូបរាង​ថ្មី​របស់​ ​F11​ ​Pro​ ​មាន​ភាព​ប្លែក​ ​និង​ ​ទាក់ទាញ​ជាង​ម៉ូ​ឌែ​លមុនៗ​របស់​ ​OPPO​ ​ទាំង​រូបរាង​ ​បច្ចេកវិទ្យា​ ​និង​ ​កម្លាំង​ម៉ាស៊ីន​ ​ជាពិសេស​គឺ​ ​ការ​ថតរូប​ ​Portrait​ ​ច្បាស់​ឥត​ខ្ជោះ​នៅ​ទី​ងងឹត​។​

​ដូច​លោកអ្នក​ធ្លាប់​បាន​ជ្រាបស្រាប់​ហើយ​ ​តាមរយៈ​គេហទំព័រ​ផ្លូវការ​របស់​ ​OPPO​ ​នា​ពេល​កន្លងមក​បាន​ឲ្យដឹង​ថា​ ​កូនពៅ​ត្រកូល​ ​F​ ​នៅដើម​ឆ្នាំ២០១៩រូប​នេះ​ ​មិន​ធ្វើឲ្យ​អ្នកប្រើ​ប្រាស់​ខកចិត្ត​នោះ​ទេ​ ​ព្រោះ​វា​ជា​ប្រភេទ​ទូរស័ព្ទ​ដែល​បង្កើត​ឡើង​ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ​ចង់បាន​របស់​អតិថិជន​ជាក់ស្តែង​ ​និង​ ​ការប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ទាំង​តម្លៃ​ ​និង​ ​គុណភាព​។​ ​

F11​ ​Pro​ ​ដែល​នឹង​ត្រូវ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​មាន​ពីរ​ពណ៌​ ​គឺ​ ​ពណ៌​ ​Thunder​ ​Black​ ​និង​ ​ពណ៌​ ​Aurora​ ​Green​ ​ហើយOPPO​ ​F11​ ​Pro​ ​មាន​ពាក្យស្លោក​ទូទៅ​ថា​ ​Brilliant​ ​Portrait​ ​in​ ​Low​ ​Light​ ​ដែល​មានន័យថាPortrait​ ​ច្បាស់​ឥត​ខ្ជោះ​នៅ​ទី​ងងឹត​ ​ដែល​ញ៉ាំង​ឲ្យ​យើង​អស់​ក្តី​បារម្ភ​ពី​បញ្ហា​បន្ថែម​ពន្លឺ​

​ដោយសារតែ​វា​មាន​ ​កា​ម៉េ​រា​ភ្លោះ​ខាងក្រោយ​ទំហំ​ ​48MP​ ​,​ ​និង​ ​កាមេរ៉ា​មុខ​បង្កប់ខ្លួន​នៅ​ចំណុច​កណ្តាល​ដ៏​ទាន់សម័យ​,​ ​វា​មាន​អេក្រង់​លាត​ពេញ​ពិតប្រាកដ​ទំហំ​ ​6.5​ ​Inch​ ​អម​មក​ជាមួយ​កម្រិត​បង្ហាញ​ ​FHD​+​ ​,​ ​វា​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​ ​VOOC​ ​ជំនាន់​ ​3.0​ ​ថាមពល​ថ្ម​ ​4000mAh​ ​,​ ​មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន​ ​Hyper​ ​Boost​ ​,​ ​ហើយ​ ​F11​ ​Pro​ ​មានRam​ ​ទំហំ6GB​ ​និង​ ​Rom​ ​ទំហំ64GB​ ​ថែមទៀត​ផង​ ​ដែល​ចំណុច​ទាំងអស់​នេះ​ហើយ​ ​បាន​ជ​ម្រុ​ញ​ឲ្យ​អតិថិជន​ដែល​ស្រលាញ់​គាំទ្រ​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​បាន​ចូលរួម​ធ្វើការ​ ​Blind​ ​Order​ ​F11​ ​Pro​ ​ឬ​ ​កា​រកម្​មង់​ទុកមុន​ចំពោះ​ទូរស័ព្ទ​ ​F11​ ​Pro​ ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ​ដោយ​គ្មាន​ការ​រារែក​អ្វី​ឡើយ​ ​និង​បន្ទាប់ពី​កម្មវិធី​ ​Blind​ ​Order​ ​និង​ ​Launching​ ​Event​ ​នេះ​ទៅ​។

​ក្រុមហ៊ុន​ ​OPPO​ ​បាន​បញ្ជាក់ឲ្យដឹង​ថា​ ​នឹង​មានកម្ម​វិ​ធីំ​បន្ត​ទៀត​ ​សម្រាប់​អតិថិជន​របស់​ពួកគេ​ ​នោះ​គឺ​ ​កម្មវិធី​ ​Pre​-​Order​ ​F11​ ​Pro​ ​ដែល​មាន​រយៈពេល​មួយ​សប្តាហ៍​ចាប់ពី​ថ្ងៃទី​ ​២១​ ​ដល់​ ​ថ្ងៃទី២៧​ ​ខែ​មិនា​ ​ឆ្នាំ២០១៩​ ​និង​កម្មវិធី​ ​First​ ​Sale​ ​F11​ ​Pro​ ​នៅ​ ​ថ្ងៃទី​ ​២៨​ ​ខែ​មិនា​ ​ឆ្នាំ២០១៩​ ​នេះ​ផង​ដែរ​ ​សម្រាប់​អតិថិជន​ដែល​រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

OPPO​ ​គឺជា​ក្រុមហ៊ុន​ទូរសព្ទ​ ​Smart​ ​Phone​ ​ឈានមុខ​ក្នុង​ពិភពលោក​ ​ដោយ​ក្នុងរយៈពេល​ជាង១០ឆ្នាំ​មកនេះ​ ​OPPO​ ​បាន​ពង្រីក​ប្រតិបត្តិ​ការ​របស់​ខ្លួន​ ​ទាំង​នៅក្នុង​តំបន់​ ​និង​ ​អន្តរជាតិ​ប្រមាណ​ជា​ ​៤០​ ​ប្រទេស​រួចមក​ហើយ​ ​ដែល​មាន​ ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ចំនួន​ ​6​ ​នៅ​ទូទាំង​ពិភពលោក​ ​និង​មជ្ឈមណ្ឌល​រចនា​អន្តរ​ជា​តិ​ប្រចំា​នៅ​ទី​ក្រុង​ឡុងស៍​ ​ដែល​មាន​ក្រុមការងារ​ប្រមាណ​ជាង​ ​40.000​ ​នាក់​ ​ក្នុង​ការបង្កើត​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ​ ​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​អតិថិជន​ឥត​ឈប់ឈរ​នៅ​ជុំវិញ​ពិភពលោក​៕​ ​ ​ ​

អត្ថបទ៖ រក្សា