ទីបំផុត!​ ថៃធ្វើការបោះឆ្នោតលើកដំបូងបង្អស់ ក្រោយពន្យារពេលច្រើនលើកចាប់តាំងពីឆ្នាំ ២០១៤

  • 2019-03-24 01:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ថៃ​ទូទាំង​ប្រទេស កំពុង​នាំ​គ្នា​ចេញ​ទៅ​បោះ​ឆ្នោត​ហើយ​នៅ​ថ្ង​ៃ​អាទិត្យ​ទី ២៤​ខែ​មិនា​នេះ។

ប្រជាជន​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មាន​ចំនួន ៥១,៤​លាន​នាក់​ទូទាំង​ប្រទេស។ ការ​បោះ​ឆ្នោត​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង ៨​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ រហូត​ដល់​ម៉ោង ៥​ល្ងាច​ដែល​មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​ពី​គណបក្ស​ចំនួន ៨១។ ជាមួយគ្នា​ដែរ បេក្ខភាព​នាយករដ្ឋមន្ត្រី​ដែល​ចូល​រួម​ប្រកួតប្រជែង​មាន​ចំនួន ៦៨​នាក់​។

គួរ​ឲ្យ​ដឹង​ថា នេះ​ជា​ការ​បោះ​ឆ្នោត​លើក​ដំបូង​ហើយ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​​លោក​ប្រាយុទ្ធ​ធ្វើ​រដ្ឋប្រហារ​ឡើង​កាន់​កាប់​តំណែង​កាល​ពី​ឆ្នាំ ២០១៤ ដែល​បាន​ទម្លាក់​គណបក្ស​ភឿ​ថៃ​របស់​អ្នក​ស្រី យ៉ីងឡាក់​ ស៊ីណាវ៉ាត់ត្រា៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី