គណបក្សយោធារបស់លោក ប្រាយុទ្ធ នាំមុខបក្សភឿថៃក្នុងការបោះឆ្នោតឆ្នាំ ២០១៩
- 2019-03-25 02:15:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណបក្សយោធារបស់លោក ប្រាយុទ្ធ នាំមុខបក្សភឿថៃក្នុងការបោះឆ្នោតឆ្នាំ ២០១៩
ចន្លោះមិនឃើញ
គណបក្សយោធាថៃរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចារ បានធ្វើការនាំមុខក្នុងលទ្ធផលបោះឆ្នោតបណ្ដោះអាសន្នដែលប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យទី ២៤ខែមីនានេះ។
ក្រោយពេលរាប់សន្លឹកឆ្នោតបានជាង ៩០% លទ្ធផលបង្ហាញថាគណបក្ស Palang Pracha Rath បានទទួលសំឡេងឆ្នោតជាង ៧,៦លាន ខណៈពេលដែលគណបក្សភឿថៃទទួលបាន ៧,២លានសំឡេង។ គណបក្សរបស់ Palang Pracha Rath ត្រូវបានរំពឹងថានឹងបន្ដកាន់តំណែងដើម្បីបង្កើតរដ្ឋាភិបាលដឹកនាំដោយលោកប្រាយុទ្ធដែលបានធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់កាលពីឆ្នាំ ២០១៤។
យ៉ាងណាមិញ លទ្ធផលផ្លូវការនឹងត្រូវពន្យារពេលប្រកាសរហូតដល់ថ្ងៃចន្ទ។ គួរឲ្យដឹងដែរថា នេះជាការបោះឆ្នោតលើកដំបូងហើយចាប់តាំងពីឆ្នាំ ២០១៤មកដោយត្រូវពន្យារពេលជាច្រើនលើកក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចារ៕