បរទេស​មើល​មិន​ដាក់​ភ្នែក! សម្ពោធ​ឡាន​ទំនើប​មែន តែ​យក​របាំ និង​ល្ខោន​ធំៗ​ខ្មែរ​ជា​គោល

  • 2019-03-25 04:09:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Land Rover Discovery Sport 2019 បាន​សម្ពោធ​នៅ​កម្ពុជា​ហើយ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន តែ​អ្វី​ដែល​ប្លែក​ពី​ក្នុង​កម្មវិធី​នេះ គឺ​ក្រុមហ៊ុន Jaguar Land Rover ផ្នែក​មួយ​នៃ​ក្រុមហ៊ុន RMA បែរ​នាំ​យក​ការ​សម្ដែង​របាំ​ទៀន ក៏​ដូចជា​ការ​ប្រយុទ្ធ​រវាង​មារ និង​ហនុមាន ព្រម​ទាំង​ពិធី​មង្គលការ ដែល​ហាក់​ខុស​ប្លែក​ពី​ការ​សម្ពោធ​រថយន្ត​ធ្លាប់​ធ្វើ​កន្លង​មក។

លោក Ulf Sebeke នាយក​គ្រប់គ្រង​ទូទៅ Jaguar Land Rover ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា ការ​លើក​យក​របាំ​បុរាណ ទីតាំង​ប្រវត្តិសាស្ត្រ វប្បធម៌​បែប​បុរាណ ក្នុង​កម្មវិធី​សម្ពោធ​រថយន្ត​ថ្មី​នេះ គឺ​ក្រុមហ៊ុន​ចង់​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ចក្ខុវិស័យ​ក្នុង​ការ​លើក​កម្ពស់ និង​អភិវឌ្ឍន៍​ដ៏​សម្បូរ​បែប​នៅ​កម្ពុជា។

លោក Ulf Sebeke នាយក​គ្រប់គ្រង​ទូទៅ Jaguar Land Rover ប្រចាំ​កម្ពុជា

រថយន្ត Land Rover Discovery Sport 2019 នេះ បំពាក់​ម៉ាស៊ីន​ទំហំ 2.0 ម៉ាស៊ីន​កម្លាំង ២៤០សេះ ស៊ីឡាំង ៤ ប្រអប់​លេខ​អូតូ ៩ លេខ និង​លេខ​ដៃ ៦ លេខ ជាមួយ​នឹង​តម្លៃ​ថោក​ជាង​មុន​គឺ ៩៨ ០០០ដុល្លារ។

សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ឡាន SUV តែ​អាច​បើក​គ្រប់​ស្ថានភាព​ផ្លូវ​លំបាក​នេះ ទាក់​ទង​តាម៖

  • លេខ​ទូរសព្ទ 023 888 811 / 070 999 111
  • វិបសាយ www.jaguarcambodia.com
  • ហ្វេសប៊ុក Jaguar Cambodia
  • ទីតាំង​ផ្ទាល់​នៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ៕
ឯកឧត្ដម ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ប្រចាំ​ប្រទេស​កម្ពុជា

អត្ថបទ៖ វិទូ