មើល​យ៉ាង​ណា​ក៏​មិន​ដឹង​ថា​ជា​រូបភាព​កាត់-ត

  • 2019-03-25 04:38:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​មួយ​សន្លឹក កើត​ចេញ​ពី​ការ​កាត់-ត​ផ្គុំ​ចូល​គ្នា​រវាង​រូប​ថត​ពីរ​សន្លឹក​នៅ​ទី​តាំង​ផ្សេង​គ្នា ដោយ​គេហទំព័រ​និយាយ​ពី​ការ​ថត​រូប​ជា​ភាសា​ខ្មែរ​មួយ ដែល​មាន​ឈ្មោះ​ថា cambography.com ទោះ​មើល​យ៉ាង​ណា​ក៏​មិន​ដឹង​ថា​ជា​រូប​កាត់​-​ត​។

រូប​ភាព​នេះ​បង្ហាញ​ពី​គ្រួសារ​អ្នក​នេសាទ​នៅ​លើ​ទូក​តូច​មួយ​កណ្ដាល​ទន្លេ​មេគង្គ​ក្រោម ដែល​បែក​ចេញ​ពី​ទន្លេ​ចតុមុខ នា​ពេល​ថ្ងៃ​រៀប​លិច​។

អ្នក​ផលិត​បាន​ដាក់​ឈ្មោះ​រូប​នេះ​ថា «​ថ្ងៃ​លិច​នៅ​ទិស​ខាង​កើត​» ហើយ​បាន​សរសេរ​ពី​ទិសដៅ​កាមេរ៉ា ​ដែល​ថត​សំដៅ​ទៅ​ទិស​ខាង​កើត​នា​ពេល​ល្ងាច ដែល​រូប​ភាព​ដើម ផ្ទៃ​មេឃ​ពណ៌​ស្រកានាគ​ មិនមែន​ជា​ថ្ងៃ​រៀប​លិច​ទេ​។ រីឯ​ថ្ងៃ​រៀប​លិច​វិញ​គឺ​ថត​នៅ​ឯ​តំបន់​ភ្នំ​រាប​ជាយ​ពាយព្យ​នៃ​រាជធានី​ភ្នំពេញ​។

ថ្ងៃរះនៅទិសខាងកើត ជារូបភាពកាត់-ត

ខាង​ក្រោម​នេះ​ជា​រូបភាព​ដើម​៖

អត្ថបទ៖ ឈិន ធារ៉ាត់

អត្ថបទថ្មី