ស្មាតហ្វូន Vivo V15 ​ប្ដូរ​តម្លៃ​លក់​ថ្មី​​រឹត​តែ​ធូរ ត្រឹម​តែ​ ៣៣៩ ដុល្លារ

  • 2019-03-25 04:47:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​ឲ្យ​ស្រប​ទៅ​នឹង​ជីវភាព​ និង​ស្ថានភាព​របស់​អ្នក​ប្រើ​ប្រាស់​ ស្មាតហ្វូន​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ជា​មួយ​នឹង​​រចនាបថ​ដ៏​ស្រស់​ស្អាត vivo V15 បាន​ទម្លាក់​តម្លៃ​លក់​ពី ៣៥៩ ដុល្លារ មក​នៅ​ត្រឹម​ ៣៣៩ ដុល្លារ​ ប៉ុណ្ណោះ។​​

គួរ​ដឹង​ vivo V15 កំពុង​បន្ត​ទទួល​បើក​ការ​កុម្ម៉ង់​ទិញ ( Pre-Order)​ ដោយ​នៅ​សល់​ត្រឹម​តែ​មួយ​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​​ហើយ​សម្រាប់​ការ Pre-Order លោក​អ្នក​គ្រាន់​តែ​កក់​ទុក​មុន​ត្រឹម​តែ ១០ ដុល្លារ។ រាល់​ការ​កុម្ម៉ង់​ទុក vivo V15 ក្រុមហ៊ុន​ vivo ប្រចាំ​នៅ​ប្រទេស​កម្ពុជា ​មាន​​ថែម​​ជូន​នូវ​កាដូ​ពិសេសៗ​ជា​ច្រើន​ផង​ដែរ​ រួមមាន​ដូច​ជា៖ បន្តោង​សោ vivo, ជើង Tripods, ដប​ទឹក​ដ៏​ស្រស់​ស្អាត និង Power Bank (រី​ឯ​សម្រាប់ Bluetooth Speaker បាន​ត្រឹម​រយៈពេល ក្នុង​ការ​ធ្វើ Pre-order តែ​ប៉ុណ្ណោះ)។

លើស​ពី​នេះ ​ក៏​នឹង​ទទួល​បាន​ស៊ីម​កាត Smart ដែល​មាន​តម្លៃ ៥៤ ដុល្លារ​ ដោយ​ឥត​គិត​ថ្លៃ ជា​មួយ​នឹង​គម្រោង Smart ធំហ្មង រយៈ​ពេល ២៤ សប្តាហ៍ ដែល​អាច​បើក​បាន​នៅ​គ្រប់ Smart Stores ចាប់​ពី​ថ្ងៃ​ទី​ ២៧/០៣/២០១៩ រហូតដល់ ០២/០៤/២០១៩ ផង​ដែរ។ ក្រុមហ៊ុន vio ក៏​មាន​ផ្ដល់​ជូន​ប័ណ្ណ​​ធានា​ប្ដូរ​អេក្រង់​ដោយ​ឥត​គិត​ថ្លៃ​ ១ ​ដង​ផង​ដែរ ដែល​មាន​សុពលភាព ១២ខែ។ ជា​ពិសេស ក៏​មាន​បន្ថែម​នូវ​ការ​ធានា​ទូរស័ព្ទ រហូត​ដល់ទៅ ២៤ ខែ គិត​ចាប់​ពី​ថ្ងៃ​ដែល​ទិញ។

អ្វី​ដែល​ពិសេស​នោះ​គឺ គ្រាន់​តែ Pre-order ស្មាតហ្វូន​ vivo V15 ឥឡូវនេះ ក្រុមហ៊ុន​​នឹង ផ្តល់​ជូន​ប័ណ្ណ​ផ្សង​សំណាង​ចាប់​រង្វាន់​ជា​ច្រើន​ដូច​ជា៖ ម៉ូតូ Honda Zoomer-X ស៊េរីថ្មី ចំនួន ៥ រង្វាន់, វ៉ាលី​ម៉ាក Rimowa ចំនួន ១០​ រង្វាន់ និង​ទូ​ទឹកកក​ម៉ាក Midea ចំនួន ១៥ រង្វាន់។ កាល​បរិច្ឆេទ​ចាប់​រង្វាន់ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ២៦​ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី ៣០​ ខែ​មេសា ឆ្នាំ ២០១៩។

លក្ខណៈ​សម្បត្តិ ក៏​ដូច​ជា​មុខងារ​ពិសេស របស់​ស្មាតហ្វូន vivo V15ដូច​ជា៖

  • កាមេរ៉ា​មុខ​ផុស​ឡើង ៣២ មេហ្គាភីកសែល
  • អេក្រង់​ទំហំ ៦,៥៣ អ៊ីញ​ធំលាតស្ទើរគ្មានគែម (Ultra FullViewTM Display) អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ 2340x1080 FHD+
  • AI កាមេរ៉ា​ក្រោយ ៣ គ្រាប់ មាន​​ឡេន​​កម្រិត​ ៥ MP សម្រាប់​ថត​ព្រាល​ Portrait, ឡេន​កម្រិត ៨ MP ​​ថត​​រូប​បាន​កាន់​តែ​ធំ​ទូលាយ ១២០ ដឺក្រេ​ និង​​ឡេន​កម្រិត ១២ MP ​​ថតរូបកាន់តែច្បាស់ ហើយ​ក៏​មាន​មុខងារ​ថតរូប​ធ្វើ​ឲ្យ​រូបរាង​កាន់​តែ​ស្អាត (AI Body Shaping) ផង​ដែរ
  • បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ​ខាង​ក្រោយ
  • ដំណើរការម៉ាស៊ីនដោយ MTK P70 Octa-Core 2.1GHz
  • RAM ទំហំ​ 6GB + ROM ទំហំ​128GB + SD Card ទំហំ​ដល់​ 256GB
  • Jovi: Google Len and Google Assistant
  • ថាមពលថ្ម ៤០០០ mAh មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន (Dual Engine Fast Charging)
  • ប្រើ​ប្រាស់​​Funtouch OS 9 (Based on Android 9.0)
  • មាន​ពីរ​ពណ៌ Topaz Blue និង Glamour

អត្ថបទ៖ សុខហេង