មិនធម្មតា! ចិនគ្រោងសង់រោងចក្រនុយក្លេអ៊ែរបណ្ដែតទឹក សម្រាប់ផ្គត់ផ្គង់អគ្គិសនីដល់ទីក្រុង

  • 2019-03-25 07:56:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​បណ្ដែត​ទឹក​ដំបូង​បង្អស់​ក្នុង​ប្រទេស​ចិន នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​ឆ្នាំ ២០១៩​នេះ​ហើយ​សម្រាប់​ផ្គត់ផ្គង់​ដល់​តម្រូវ​ការ​ចាំ​បាច់។

យោង​តាម​នាយកវិទ្យាស្ថាន​នុយក្លែអ៊ែរ​ចិន (NPI) លោក Luo Qi ឲ្យ​ដឹង​ថា​រោងចក្រ​បណ្ដែត​ទឹក​នេះ​នឹង​ត្រូវ​បំពាក់​ទៅ​ដោយ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ជា​ច្រើន​ដែល​អាច​បញ្ជូន​អគ្គិសនី​ទៅ​កាន់​តំបន់​ដែល​ពិបាក​ទៅ​ដល់​ដូច​ជា​តំបន់​ដាច់​ស្រយាល, ដែន​កោះ និង​ម៉ាស៊ីន​បូម​ប្រេង​នៅ​តាម​សមុទ្រ។ លោក​បន្ថែម​ថា​រោងចក្រ​នុយក្លេអ៊ែរ​បណ្ដែត​ទឹក​នេះ នឹង​មាន​ទំហំ​សម​ល្មម​​ដូច្នេះ​វា​នឹង​មិន​រង​ផល​ប៉ះពាល់​ពី​គ្រោះ​រញ្ជួយ​ដី​ហើយ​មិន​បំពុល​បរិស្ថាន​នោះ​ទេ។

គួរ​ឲ្យ​ដឹង​ថា រោងចក្រ​នុយក្លេអ៊ែរ​បណ្ដែត​ទឹក នឹង​ត្រូវ​សាង​សង់​ឡើង​ដោយ​សហព័ន្ធ​នុយក្លេអ៊ែរ​ជាតិ (CNNC) ដែល​នឹង​ចំណាយ​រហូតដល់ ១៤​ប៊ីលាន​យ័ន (២,១​ប៊ីលាន​ដុល្លារ) ហើយ​នឹង​ដាក់​បណ្ដែត​នៅ​សមុទ្រ​នៃ​ខេត្ត Shandong នា​ឆ្នាំ ២០២១៕

ចុចអាន ៖

ប្រភព៖ RT   ប្រែសម្រួល ៖ រ័ត្ន