បើក​ដំណើរ​ការ​ឡើង​វិញ​ហើយ! តោះ​ដឹង​ត្រួសៗពី​ប្រ​វត្តិស្ពានជ្រោយ​ចង្វារ​ទី១​នេះ​​

  • 2019-04-03 02:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃនេះ​ស្ពាន​ជ្រោយ​ចង្វារ​ទី​១​ត្រូវបាន​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​ហើយ​ក្រោយពី​បាន​ផ្អាក​ដំណើរការដើម្បីជួសជុល​ឡើង​វិញ​អស់ជា​ច្រើន​ខែ​មក។

ស្ពានជ្រោយ​ចង្វា​រត្រូវបាន​កសាងក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ដោយ​ជប៉ុន ហើយ​ស្ពាន​នេះ ត្រូវបាន​កាត់​ផ្ដាច់​នៅ​ឆ្នាំ​១៩៧២ ខណៈកម្ពុជា​កំពុង​មាន​សង្គ្រាម​ក្នុង​ស្រុក។

នៅ​លើទំព័រ​ហ្វេស​ប៊ុក​របស់​សម្ដេច​ហ៊ុន សែន នៅ​ព្រឹក​នេះ សរសេរ​ដែរ​ថា​ក្រោយ​ការ​កាត់​ផ្ដាច់​អស់រយៈពេល​២០​ឆ្នាំ ស្ពាន​នេះ​ត្រូវ​បាន​តភ្ជាប់​វិញ​ដោយ​ជប៉ុន និង​បាន​ដាក់​ឈ្មោះ​ថា​ស្ពាន​មិត្ត​ភាពកម្ពុជា-ជប៉ុន ដោយ​ព្រះ​មហាវិរៈក្សត្រ​ព្រះបាន​មររតនកោដ្ឋ សម្ដេច​ព្រះ​នរោត្តម សីហនុ។

មុនមាន​ការ​តភ្ជាប់ ប្រ​ជា​ពល​រដ្ឋ​ត្រូវ​ប្រើ​ទូក និង​កាណូត​ជា​ដើម​ដើម្បី​ឆ្លង​ពី​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាងទៀត។

ដោយឡែក​នៅ​ឆ្នាំ​២០១៧ ស្ពាននេះ​ក៏បាន​ផ្អាក​ដំណើរ​ការ​ ដើម្បី​ធ្វើការ​ជួស​ជុល​ឡើង​វិញ​ម្ដងទៀត​ក្រោមជំនួយ​ឥសំណង​របស់ជប៉ុន​៣០​លាន​ដុល្លារ​អាមេរិក​។ ប្រ​ភព​ដដេល​បន្តថា​ក្រោយ​ការ​ជួសជុល​ស្ពាន​នេះ​អាច​ប្រើ​ប្រាស់​បាន​រហូត​ដល់​៥០​ឆ្នាំ​ទៅ​មុខ​ទៀត។

នៅ​លើ ទំព័រ​ហ្វេសប៊ុក​សម្ដេច​សរសេរទៀតថា៖ «ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ឡើង​វិញ​នៃស្ពាន​ជ្រោយ​ចង្វារ​ទី១​នេះ​ហាក់​បី​ដូច​ជាសមិទ្ធ​ផលថ្មីមួយ​ទៀត​ផង​ដែរ​ សម្រាប់​រាជ​ធានី​ភ្នំពេញ​ ក្នុង​ការ​បម្រើ​ដល់​ការ​ធ្វើ​ដំណើរ​និង​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ចូល​របស់​បង​ប្អូន​ប្រជាពល​រដ្ឋ​ទូទៅ​ ជាពិសេស​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ថ្ងៃ​នេះ ​ក៏ជាចំណង​ដៃថ្មី​ដល់​ប្រ​ជា​ពលរដ្ឋ​ មុន​ឱកាស​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​ចូល​មក​ដល់​ពាក់​កណ្តាល​ខែមេសា​ខាង​មុខ​នេះ»៕

អត្ថបទ៖ ទូច សុខា